ឌុបកូនប្រុស ​អាយុ១ខួបកន្លះ​ ទៅលេងប្រពន្ឋ នៅភ្នំពេញ​ មិនទាន់ដល់​ផង រ៉ឺម៉កម៉ូតូបុក​ ស្លាប់ទំាងពីរ

 
 

ខេត្តព្រៃវែង ៖ បុរសម្នាក់និងកូនប្រុស អាយុ១ខួបកន្លះបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុដោយ សារ គ្រោះថ្នាក់ចរាចរណ៍ រ៉ឺម៉កម៉ូតូបុកម៉ូតូ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងជាង ៤រសៀលថ្ងៃទី០៩ មិថុនា ២០១៥ នៅតាមបណ្តោយ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ-ឃុំ-ស្រុកកំពង់ត្របែក ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទី មុននេះថា មុនពេលកើត ហេតុបុរសឈ្មោះ អ៊ែន វ៉ាន់នូ អាយុ ២៣ឆ្នាំ បានឌុបកូនប្រុសឈ្មោះ តូ វ៉ាន់នី អាយុ១ខួបកន្លះក្នុងបំណង ទៅលេងប្រពន្ឋដែលកំពុងបម្រើ ការជាកម្មការិនីកាត់ដេរ នៅរាជធានីភ្នំពេញ ដោយធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចគ្រោះថ្នាក់ ស្រាប់តែមានរ៉ឺម៉កម៉ូតូ១គ្រឿង បើកជែងម៉ូតូ១គ្រឿងទៀត បើកស្រប ទិសគ្នា ក៍ជ្រុលមកបុកម៉ូតូជនរងគ្រោះ ស្លាប់ទំាងពីរនាក់ឪពុកកូនតែម្តង ។

សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះទំាងពីរនាក់ រស់នៅក្នុងភូមិសំបួរ ឃុំអង្ករស ស្រុកមេសាង ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម