ប្រជា​ការ​ពារ​ភូមិ ​ម្នាក់​បាញ់​ សម្លាប់ខ្លួន​ឯង​ ដោយ​មិន​ដឹង ​មូល​ហេតុ

 
 

ខេត្តរតនគិរី ៖ បុរសម្នាក់បានបាញ់ សម្លាប់ខ្លួនឯងនឹងកាំភ្លើង អាកាបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅក្នុងខ្ទមចាំចំការរបស់ខ្លួន ស្ថិតក្នុងភូមិការឡៃ២ ឃុំការឡៃ ស្រុកអូរជុំ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៨ មិថុនា ២០១៥ ។

បើតាមការបញ្ជាក់ពី ក្រុមគ្រួសាររបស់ជនរងគ្រោះថា ជនរងគ្រោះឈ្មោះចាណង រៀ អាយុ៣៣ឆ្នាំ ជាជនជាតិគ្រឹង ជាប្រជាការពារភូមិ មានប្រពន្ធ និងកូនប្រុស-ស្រី២នាក់ ។ ប្រភពដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះបានយកកាំភ្លើង អាកាបាញ់សម្លាប់ខ្លួនឯង ចំឆ្អឹងជំនីរខាងឆ្វេង ។ ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះជាមនុស្ស មិនចេះរករឿង មិនដែលធ្វើឱ្យគ្រួសារពិបាកទេ គឺគាត់ជាមនុស្ស ស្លូតបូតមិនចេះផឹកស៊ីឡូឡាទេ។

លោករាំ ម៉ាញខាញ់ មេប៉ុស្តិ៍កាឡៃបានបញ្ជាក់ថា កាលពីល្ងាចមុនពេលកើតហេតុ ជនរងគ្រោះបានទៅផ្ទះអ៊ុំ របស់គាត់ផឹកស៊ីបន្តិចបន្តួច ហើយពេលត្រឡប់មកផ្ទះវិញ ចូលដេកជាមួយ ប្រពន្ធកូនដូចសព្វ ដង។ លុះនៅវេលា ម៉ោង១១ និង៣០នាទីយប់ ប្រពន្ធបានឮសម្លេងផ្ទុះអាវុធមួយគ្រាប់ ក៏បានក្រោកឡើងដើរទៅមើល ឃើញប្តីរបស់គាត់ដេកស្លាប់ ក្នុងថ្លុកឈាមបាត់ទៅហើយ។

លោកមេប៉ុស្តិ៍បន្តថា កាំភ្លើងនោះជាកាំភ្លើងចាស់ មិនដឹងគាត់បានមកពីណាទេ សូម្បីតែប្រពន្ធ ជនរងគ្រោះក៏មិនដឹងដែរ ។ លោកវរសេនីយ៍ ឯកឃឹម សារ៉េត នាយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ជនរងគ្រោះពិតជា ធ្វើអត្តឃាតខ្លួន ឯងពិតប្រាកដមែន ព្រោះគ្មានអ្វីគួរឱ្យ សង្ស័យនោះទេ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម