កូនតុងទីន ប្រមាណជិត៥០នាក់ នាំគ្នាព័ទ្ធ ផ្ទះមេតុងទីន ដែលកើបលុយ ជាង៣០ម៉ឺនដុល្លារ រត់បាត់

 
 

បន្ទាយមានជ័យៈ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៨ ខែមិថុនា‌ ឆ្នាំ២០១៥‌ ស្ថិតនៅភូមិចំការលោក ឃុំអូរប្រាសាទ‌ ស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ ក្រុមអាជីវករផ្សាហ៊ុយឡេង ដែលជាកូនតុងទីន ប្រមាណជិត៥០នាក់ បាននាំគ្នាព័ទ្ធផ្ទះមេតុងទីន ដែលបានកើបលុយជាង ៣០ម៉ឺនដុល្លាររួចរត់បាត់ ។

ស្តី្រម្នាក់ ឈ្មោះស៊ី ណាត  តំណាងអាជីវករ ជិត៥០នាក់ នៅផ្សាហ៊ុយឡេង បានប្រាប់ថា អាជីវករនៅផ្សារ ហ៊ុយឡេង ប្រមាណជិត ៥០នាក់ ដែលជាកូនតុងទីន ត្រូវបានមេតុងទីនឈ្មោះ ម៉ុន សារ៉េត ភេទស្រី អាយុ៣៦ឆ្នាំ ដែលមានប្តីឈ្មោះ សុនស៊ីម អាយុ៤៣ឆ្នាំ មានកូន៣នាក់ មានទីលំនៅ ភូមិកើតហេតុខាងលើ ។

តំណាងកូនតុងទីនប្រាប់ថាមូលហេតុដែលពួកគាត់នាំគ្នាមកឡោមព័ន្ធផ្ទះមេតុងទីននេះ គឺដោយសារ ទើបដឹងថាមេទង់ទីន ឈ្មោះ ម៉ុន សារ៉េត បានកើប លុយជាង៣០ម៉ឺនដុល្លារ ហើយរត់គេចខ្លួន និងដើម្បីតវ៉ាសុំ ឲ្យមេតុងទីន ចូលខ្លួនមកសងលុយកូន តាមកំណត់ រយះពេល២ទៅ៣ថ្ងៃ បើមិន ចូលខ្លួន មកសងគឺ ត្រូវប្តឹងទៅសាលាដំបូង ខេត្តចាត់ការតាមច្បាប់។

ចំណែកមេភូមិចម្ការ លោកបានប្រាប់ថា ក្រោយពេលដែលមានប្រជាពលរដ្ឋនាំគ្នាមកឡោមព័ន្ធផ្ទះ ឈ្មោះម៉ុន សារ៉េត ដែលចោទប្រកាន់ ថាបោកលុយកូនតុងទីន ជាង៣០ម៉ឺនដុល្លារនោះ លោកបាន ដឹងដែរថាឈ្មោះ ម៉ុនសារ៉េត ជំពាក់លុយអ្នកជិតខាងចំនួន២ម៉ឺន ដុល្លារ និង៤១ លានរៀល ហើយប្លង់ដីនិង ផ្ទះត្រូវបានដាក់ឲ្យ ធានាគារអស់ហើយ។ មិនតែប៉ុណ្ណោះឈ្មោះខាងលើនេះបានបោកលុយកូនតុងទីន នៅក្នុងស្រុក មង្គលបូរី និងក្រុងសិរី សោភ័ណ ជាច្រើនរយនាក់ទៀតដែលវិចលុយរត់បាត់តែម្តង។

លោកបានណែនាំអោយ ប្រជាពលរដ្ឋ ដែលជាកូនតុងទីន ត្រូវដាក់បណ្តឹង នៅសមត្ថកិច្ច ជំនាញនិង សាលាដំបូង ខេត្តដើម្បីចាត់ការតាម ច្បាប់៕




ស្រី្តដែលជាមេតុងទីន បោកលុយជាង ៣០ម៉ឺនដុល្លារ

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម