លោក ស៊ិន ច័ន្ទសាយ៉ា គាំទ្រចំណាត់ការ ក្រសួងវប្បធម៌ កោះហៅតារាស្រីសិចស៊ីជ្រុល ទៅព្រមាន
ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថាមានតារា ប្រុស-ស្រីរលកក្រោយរបស់ខ្មែរ មួយចំនួន តែងបានបង្ហាញ ភាពខុសប្លែកគ្នា តាមរយៈការបង្អួតសម្ញែង សំភារៈប្រើប្រាស់ មានតម្លៃថ្លៃៗ និងខ្លះចូលចិត្ត ប្រើសម្លៀកបំពាក់ ពណ៌ចម្រុះឆើតឆាយ ឯអ្នកទៀតខ្លះ ចូលចិត្ត បែបសម័យ ដើម្បីទាញយកចំណាប់អារម្មណ៍ គាំទ្រពីទស្សនិកជន ដោយបង្ហាញពីភាពសិចស៊ី ហើយមានអ្នកខ្លះ ហ៊ានរហូតដល់ថ្នាក់ បញ្ចេញជ្រុលហួសហេតុ ពេកដែលមហាជន មិនអាចទទួលយកបាន។
គេសង្កេតឃើញ មានតារាស្រីៗ វ័យក្មេងមួយចំនួនទៀត បាននឹងកំពុងតែងុបងល់ឈ្លក់វង្វេង ជាមួយភាពឆើត ឆាយ ស៊ីល័យជ្រុលនិយម ដោយការ ចម្លងតាមវប្បធម៌បរទេស តាមរយៈស្ទីលនៃការ ស្លៀកពាក់ខ្លីៗខើចលើ ខើចក្រោម បញ្ចេញគល់ភ្លៅ រន្ធផ្ចិត និង ចង្អូរដើម ទ្រូងជាដើម។
ជាក់ស្តែងថ្មីៗនេះ គឺមានតារាសម្តែង និងតារាចម្រៀងស្រីល្បីឈ្មោះរបស់ខ្មែរ តែងបានសម្ញៃង បង្ហាញភាពសិចស៊ី ដោយការស្លៀកពាក់ខ្លី ខើចលើខើចក្រោម រួចឡើងចម្រៀង-សម្តែងតាមឆាក ប្រគំតន្រី ក៏ដូចជាការថតរូបភាព សិចស៊ី របស់ខ្លួន យកទៅបង្ហោះជាសាធារណៈ នៅក្នុងបណ្តាញ ទំនាក់ទំនង Facebook ដោយក្នុងនោះភាគ ច្រើន គឺជារូបថត មានលក្ខណៈ បញ្ចេញគល់ភ្លៅ និងដើមទ្រូង ល្វែង ខាងលើស្ទើរ តែលេចចេញ មើលឃើញទាំង ស្រុងតែម្ដង។
តាមរយៈរូបភាពនេះ បច្ចុប្បន្នក៏កំពុងមានសម្លេង រិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ដែលមិនចូលចិត្តឲ្យ សិល្បការិនីខ្មែរ បង្ហាញភាព សិចស៊ី ជ្រុល ហួសហេតុនាំឱ្យ ជះឥទ្ធិពលអាក្រក់ ដល់សង្គម។ ជាមួយគ្នានេះ ក៏មានមជ្ឈដ្ឋាន អ្នកគាំទ្រ នាំគ្នាលើកឡើងថា តារាស្រី ខ្មែរ ដែលមាន ចេតនាយកភាពសិចស៊ី ដើម្បីជាទុនទាញ រកការចាប់អារម្មណ៍ និង ការគាំទ្រនោះ គឺធ្វើឡើងក្នុងបំណងបំពាន លើវប្បធម៌ប្រពៃណី ជាតិសាសន៍ខ្លួនឯង។
ស្របពេល មានសម្លេងរិះគន់ កាន់តែខ្លាំងឡើងៗ ព្រមជាមួយភាពមិនចេញចិត្ត ពីសំណាក់ សារធារណៈជន មជ្ឈដ្ឋានអ្នកគាំទ្រថ្មីៗនេះ មានប្រភព បង្ហើបមកថា ក្រសួងវប្បធម៌ កំពុងមាន វិធានការក្តៅ ហើយគ្រោងកោះហៅ តារាស្រីៗ ដែលនិយមថតរូប បញ្ចេញភាពសិចស៊ី ស្រើបស្រាល បែបនារីអឺរ៉ុប យកទៅអប់រំណែនាំ ដើម្បីកុំឲ្យពួក គេបន្តថត រូបអាក្រាតបែបនេះ តទៅទៀត។
បើតាមប្រភព ក្រៅផ្លូវការមួយ បានបញ្ចេញឲ្យដឹងថា ក្រោយពីក្រសួង បានពិនិត្យឃើញ ពីបញ្ហាដែលសិល្បៈករ -សិល្បការិនី របស់ខ្មែរកំពុង និយម ទៅលើការបញ្ចេញ ឥរិយាយបទ មិនសមគួរលើការស្លៀកពាក់សិចស៊ី ជ្រុលហួសហេតុពេកនេះ ជាថ្មីម្តងទៀត គឺខាងក្រសួង កំពុងតែមាន គម្រោង ត្រៀមនឹងកោះហៅតារាទាំងអស់ នោះ មកអប់រំណែនាំក្នុងពេលឆាប់ៗនេះ។
ទន្ទឹងគ្នានេះដែរ បច្ចុប្បន្ននេះ ខាងក្រសួង ក៏កំពុងតែពិនិត្យមើល ទៅលើសកម្មភាព របស់តារាស្រី-ប្រុស មួយចំនួន និងកំពុងប្រមូល រូបថត តារាដែលគួរហៅទៅអប់រំ ព្រោះបើសិនពួកគេ នៅតែបណ្តោយ បែបនេះ តទៅទៀត វាអាចធ្វើឱ្យប៉ះពាល់កាន់តែខ្លាំង ទៅដល់វប្បធម៌ និងប្រពៃណី របស់ខ្មែរ ពិសេសកាន់តែក្លាយ ទៅជាគំរូអាក្រក់ដល់ យុវ័ជនសម័យបច្ចុប្បន្ន និងជំនាន់ក្រោយ ៗទៀត។
ប្រធាននាយកដ្ឋាន ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ិន ច័ន្ទសាយ៉ា បានប្រាក់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី០៥ ខែ មិថុនា នេះថា លោកពុំទាន់ ទទួលបានព័ត៌មានណាមួយ ពីក្រសួងវប្បធម៌នៅឡើយទេ ជុំវិញគម្រោង នៃការកោះហៅតារាស្រីចូលចិត្ត ស្លៀកពាក់ បញ្ចេញភាពសិចស៊ី យកទៅអប់រំណែនាំ។
លោក ស៊ិន ច័ន្ទ សាយ៉ា បានបន្តទៀតថា ប្រសិនបើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគម្រោងនឹងកោះហៅ តារា ស្រីស្លៀកពាក់ សិចស៊ី យកទៅអប់រំណែនាំមែននោះ គឺលោកគាំទ្រ ហើយក៏ចូលរួមអប់អរ ចំពោះចំណាត់ការ មួយនេះ ដែលក្រសួងបានធ្វើឡើង ដើម្បីជាការលើកស្ទួយ វិស័យវប្បធម៌ប្រពៃណី របស់ខ្មែរ។
ជាការកត់សម្គាល់ អំឡុងពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានតារាស្រី ក្មេងៗរបស់ខ្មែរ មួយចំនួនតែងនិយម ជ្រើសរើយ យកការស្លៀកពាក់ បែបសិចស៊ីច បញ្ចេញចំហរ ដើមទ្រូង គល់ភ្លៅ រន្ធផ្ចិត និង រូបឱបរឹតគ្នាបង្ហាញ ពីភាពស្រើបស្រាល ដើម្បីទាក់ទាញបាន ការចាប់អារម្មណ៍ និងឈោងចាប់ភាពល្បីឈ្មោះ ដោយភ្លេចគិតទៅលើទង្វើអវិជ្ជមាន នាំឱ្យសង្គមធ្លាប់តម្លៃ និងជាគំរូមួយ ដែលមិនល្អ សម្រាប់យុវជនជំនាន់ ក្រោយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!