នារី​ម្នាក់​​​​លង់ទឹក​ស្លាប់​ នៅរម​ណី​យ​ដ្ឋា​ន ត្រាវ​កុ​ត ក្នុង​ភូមិ​សាស្ត្រ​ ស្រុក​ប្រាសាទ​ បាគង​

 
 

ខេត្ដសៀមរាប ៖ នារីម្នាក់លង់ទឹកស្លាប់ នៅកណ្តាលបឹង រមណីយដ្ឋាន ត្រាវកុត ជិតយោធិន ពិការ គូលេន៣១៧ ក្នុងភូមិសាស្ត្រ ស្រុកប្រាសាទ បាគង ដែលមានចម្ងាយ ពីទីរួមខេត្ត ប្រមាណជាង៣០គីឡូម៉ែត្រ ខណៈចុះទៅងូតទឹក ក្នុងបឹងតែម្នាក់ឯង។  

ហេតុការណ៍នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី០៨ មិថុនា ។

សាក្សីបានឲ្យដឹង នៅកន្លែងកើតហេតុថា ពួកគេមកដើរលេង នៅរមណីយដ្ឋាននេះដែរ ហើយបានក្រឡេក ទៅឃើញនារីរងគ្រោះ កាន់កាបូប និងកំពុងទូរស័ព្ទ ដើរចុះទៅក្នុងបឹង តែពួកខ្ញុំ មិនដឹងថា គាត់ទូរស័ព្ទ ទៅណាទេ រួចក៏ចុះទៅ ឆ្ងាយទៅៗ។

សាក្សីបានបន្តថា ពេលឃើញសកម្មភាព របស់នារីរងគ្រោះ ហាក់ដូចជា មិនស្រួល ពួកគេក៏ទៅ ប្រាប់សន្តិសុខ ប្រចាំទៅទីនោះ ឲ្យជួយហៅ សមត្ថកិច្ចមកមើល ស្រាប់តែមួយសន្ទុះ ក៏បាត់ស្រមោល នារីនោះតែម្តង។

លោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាល ស្រុកប្រាសាទបាគង បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី ០៩ មិថុនា ២០១៥នេះថា ក្រោយពេលកើតហេតុ មានពលរដ្ឋរាយការណ៍ មកថា មានករណីក្មេងស្រីម្នាក់ លង់ទឹកបឹង នៅត្រាវកុត ពេលនោះ លោកក៏បានដាក់កម្លាំង ឲ្យចុះទៅពិនិត្យ នៅកន្លែង កើតហេតុជាក់ស្តែង។

លោកបន្តថា កម្លាំងជំនាញ បានចុះទៅដល់ រួចធ្វើការជាមួយ ពលរដ្ឋ ដែលទៅលេងនៅ ទីនោះ ដើម្បីសួរនាំព័ត៌មានខ្លះ ពីករណីក្មេងស្រី លង់ទឹកស្លាប់នេះ ពលរដ្ឋបានប្រាប់ថា ក្មេងស្រីមកលេង មានគ្នាបីនាក់ ប្រុស២នាក់ តែជិះម៉ូតូ ត្រឡប់ទៅ វិញហើយ នៅសល់តែ នារីនេះ ចុះងូតទឹកតែម្នាក់ប៉ុណ្ណោះ។

លោកបន្តទៀតថា ជនរងគ្រោះ មានឈ្មោះ ញឹម ផល្លី ភេទស្រី អាយុ១៨ឆ្នាំ មានស្រុកកំណើត នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ ទាំងយប់ដើម្បី យកទៅធ្វើបុណ្យ តាមប្រពៃណី។ សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះមិនមែន ជារឿងឃាតកម្ម គិតទុកជាមុនទេ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម