នារីចង់មានមុខ ដូចសុខ ស្រីនាង ចំណាយពាន់ដុល្លារ ក្រោមផ្លែកាំបិត បានជួប សុខ ស្រីនាង ដូចក្តីស្រមៃហើយ!
ភ្នំពេញ៖ កាលពីខែមករា ដើមឆ្នាំនេះ សារព័ត៌មានខ្មែរឡូត ធ្លាប់បានធ្វើការចុះផ្សាយអត្ថបទមួយ ទាក់ទងទៅនឹង ក្តីស្រមៃរបស់នារីខ្មែរវ័យក្មេងម្នាក់ ដែលនាងហ៊ានចំណាយលុយ ខ្ទង់ពាន់ដុល្លារ ដើម្បីកែសម្ភស្សឲ្យដូចទៅនឹង តារាចម្រៀងស្រី ល្បីឈ្មោះមួយរូប គឺអ្នកនាង សុខ ស្រីនាង។
នាពេលថ្មីៗនេះវិញ នារីវ័យក្មេង ដ៏ក្លាហានម្នាក់នោះ ដែលមានឈ្មោះថា ខន និតា បានសម្រេចក្តី ស្រមៃរបស់នាងហើយ ដោយនាងបាន ទៅជួបផ្ទាល់ និងដើរលេងជាមួយនឹង អ្នកនាង សុខ ស្រីនាង ដែលជាតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ ហើយជាពិសេសនោះ នាងគឺជាតារា នៅក្នុងដួងចិត្តតែមួយគត់ របស់និតា។
រូបថតដែល ប្អូនស្រី និតា និងអ្នកនាង សុខ ស្រីនាង ទទួលទាន អាហារជុំគ្នា
ទាក់ទងទៅនឹង ជំនួបដែលសម្រេច ក្តីស្រមៃមួយនេះ និតា បានរៀបរាប់ប្រាប់ក្រុមការងារ ខ្មែរឡូត បានដឹងថា នាងនិងអ្នកនាង សុខ ស្រីនាង បានជួបគ្នាដោយផ្ទាល់ ដើរលេង និងទទួលទានអាហារជាមួយគ្នាទៀតផង នៅឯផ្សារទំនើប AEON កាលពីថ្ងៃ ព្រហស្បត៍ សប្តាហ៍មុន ដោយពេលនោះ ប្អូនស្រីមានក្តីរំភើប និងរីករាយយ៉ាងក្រៃលែង។
ដើមហេតុដំបូង ដែលធ្វើឲ្យ និតា អាចជួបនឹងអ្នកនាង សុខ ស្រីនាង ដោយផ្ទាល់បែបនេះ ផ្តើមចេញពី អត្ថបទព័ត៌មានរបស់ខ្មែរឡូត ដែលចុះផ្សាយអំពី ភាពក្លាហានរបស់ប្អូនស្រី ដែលហ៊ានចេញមុខ អះអាងបញ្ជាក់ប្រាប់ មូលហេតុដែលនាងចំណាយលុយកែសម្ផស្ស ដើម្បីឲ្យមុខមាត់របស់ខ្លួន មើលទៅដូចនឹង អ្នកនាង សុខ ស្រីនាង ព្រមជាមួយនឹងបំណងចង់ជួបផ្ទាល់ ផងដែរ។
ក្រោយមក អ្នកនិយមប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាធ្វើការ ចែករំលែកតៗគ្នា ក្នុងបំណងជួយ ឲ្យព័ត៌មានមួយនេះ បានដឹងទៅដល់ អ្នកនាង សុខ ស្រីនាង ទើបដំណឹងនេះ ក៏បានដឹងទៅដល់ ប្អូនប្រុសរបស់ អ្នកនាង សុខ ស្រីនាង ហើយឈានទៅដល់ ចំណុចចាប់ផ្តើមនៃ ទំនាក់ទំនងរបស់ និតា និងតារាក្នុងដួងចិត្ត តែមួយគត់របស់នាង។
ដោយសារតែ ភាពជាប់រវល់ នៅក្នុងកិច្ចការ រៀងៗខ្លួនទើបធ្វើឲ្យអ្នកទាំង២ មិនអាចនឹង មានឱកាសជួបគ្នា គឺបានត្រឹមតែ ជជែកគ្នាលេង តាមរយៈ Chat និងទូរស័ព្ទប៉ុណ្ណោះ។ តែយ៉ាងណាមិញ ថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ ពួកគេក៏បាន ជួបគ្នាផ្ទាល់ ហើយក្តីស្រមៃ របស់ និតា ក៏បានសម្រេច នាពេលនោះផងដែរ។ និតា បាននិយាយថា «នៅពេលខ្ញុំជួបគាត់ (ស្រីនាង) ផ្ទាល់ ខ្ញុំមានអារម្មណ៍ រំភើបក្រៃលែង រកអ្វីប្រៀបពុំបាន ហើយគាត់ជា តារាម្នាក់ដែលមិនចេះឆ្មើងឆ្មៃអ្វីឡើយ គាត់ជាមនុស្សម្នាក់ ដែលរាក់ទាក់ ទន់ភ្លន់ជានិច្ច។ លើសពីនេះទៀត ពេលដែលខ្ញុំ ដើរជាមួយគាត់ គាត់តែងតែ កាន់ដៃរបស់ខ្ញុំ ដែលបានធ្វើឲ្យ ខ្ញុំរឹតតែចូលចិត្ត និងមានភាពជិតស្និទ្ធជាមួយគាត់ ខ្លាំងថែមទៀត ដែលអាចនិយាយបានថា សម្រាប់គាត់ គឺខ្ញុំមិនមែនត្រឹមតែជាអ្នកគាំទ្រ (Fan) ប៉ុណ្ណោះទេ »។
រូបថតបង្ហាញពី ក្តីស្រលាញ់ យ៉ាងខ្លាំងរបស់ និតា ដែលមានចំពោះ តារាចម្រៀងក្នុងចិត្ត របស់ប្អូន
ទាំងនេះគឺជា ការរៀបរាប់ អំពីការសម្រេច បាននូវក្តីស្រមៃ និតា ជាយូរមកហើយ។ នាងបានបញ្ជាក់ ជាចុងក្រោយដែរថា «ក្តីស្រមៃ គឺជាអ្វី ដែលយើងគ្រប់គ្នា តែងតែមាន ហើយយើងត្រូវតែ មានភាពក្លាហាន ក្នុងការបង្ហាញ វាចេញមក ដើម្បីអាចឲ្យ វាក្លាយជាការពិត »។
រូបថតជាច្រើន ផ្សេងទៀតដែល និតា និងអ្នកនាង សុខ ស្រីនាង ថតជាមួយគ្នា ពេលដែលទៅ ដើរលេង៖
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!