ថាម៉េច!…ឥឡូវកុមារា ឃ្លៀច ដល់ថ្នាក់ហ្នឹងផង!
លោក សុវណ្ណ រិទ្ធី ដែលជាគ្រូតាសម្រាប់ក្រុមកំប្លែងកុមាររបស់ CTN បានពោលសរសើរចំពោះសមត្ថភាពសម្ដែងរបស់កុមារ ឃ្លៀច ទោះបីជាគេមានអាយុមិនដល់ ៧ ឆ្នាំ យ៉ាងណាក្ដី។
“គេពូកែចងចាំណាស់ រាល់ពាក្យពេចន៍ និង សម្ដែងដែលផ្ដល់ឲ្យទន្ទេញ”។ ឃ្លៀច ចាប់ផ្ដើមចូលសម្ដែងជាមួយនាយ ប៊ូរាជីម ជាឪពុកបង្កើតរបស់ខ្លួន ប្រមាណជិតមួយឆ្នាំមកហើយ នៅក្នុងក្រុមកំប្លែង CTN ថ្មី។
តាមរយៈសម្ដីតតាក់តតុប បែបភ្លេចមុខភ្លេចក្រោយរបស់គេរាល់ការសម្ដែងម្ដងៗ ក៏បានបង្កើតជាសំណើចសម្រាប់អ្នកទស្សនាផងដែរ។
លោកតាវ៉ិចទ័រ បានបន្តប្រាប Sabay កន្លងមកថា ក្នុងចំណោមសមាជិកទាំងអស់ ឃ្លៀច នេះហើយជាក្មេងងាយស្រួលបង្រៀន ដោយមានទេពកោសល្យផង និង ការចងចាំបានល្អផង។ ម្ដងម្កាលរូបគេ តែងប្រាប់ទៅសមាជិកក្រុមជាកុមារផ្សេងទៀត រាល់ការសម្ដែងបើតួណាមួយមានការភ្លេចភ្លាំងពាក្យពេចន៍ នៅក្នុងឈុតឆាកណាមួយ។
ពីមុន ឃ្លៀច អាចសម្ដែងនៅលើឆាកបាន ដរាបណាមានឪពុករបស់គេ គឺនាយ ប៊ូរ៉ាជីម ឡើងសម្ដែងអមជាមួយ និង ចំណាយពេលជាច្រើនលើកច្រើនសារមកហើយ។ ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គ្រូតាខាងលើនេះ ប្រហែលជាអាចបណ្ដុះភាពក្លាហានដល់គេកាន់តែខ្លាំងឡើង។ ជាក់ស្ដែងការសម្ដែងនៅក្នុងកម្មវិធី”រាត្រីកម្សាន្ត”កន្លងមក។
“ដោយសារពូកគេនៅក្មេងនៅឡើយ ទើបមានការខ្វះខាតច្រើនចំពោះការសម្ដែង”។ ការចំណាយពេលវេលា២ម៉ោងក្នុងមួយថ្ងៃដើម្បីបង្រៀនក្មេងៗទាំងនេះរបស់លោក ក្នុងគោលបំណងចង់ឲ្យពូកគេមានសមត្ថភាពគ្រប់គ្រាន់ចំពោះអ្វីជាសមត្ថភាព និងទេពកោសល្យមានស្រាប់។
“ខ្ញុំចង់ឃើញប្រទេសយើងមានធនធានផ្នែកកំប្លែងកាន់តែច្រើន ដើម្បីបម្រើអារម្មណ៍ទស្សនិកជនក្រោយសម្រាកពីការងាររបស់ពូកគាត់”។ លោក សុវណ្ណ រិទ្ធី បានបង្ហាញជំហរថា លោកត្រូវខិតខំបង្ហាត់ក្មេងៗបន្តទៀត ដោយចាត់ទុកថា ទាំងនេះជាការងារកម្សាន្តរបស់លោកជាមួយក្មេងៗជាចៅរបស់ខ្លួន ក្រៅពីពេលវេលាការងារសម្រាប់CTN នោះ។
កុមារា ឃ្លៀច មានឈ្មោះដើម ធី ប៊ុនលាភ មានស្រុកកំណើតលើទឹកដីខេត្តបាត់ដំបង និងជាសិស្សថ្នាក់ទី១នៃសាលាបឋមសិក្សាឫស្សីកែវ។ ប៊ូរ៉ាជីម និយាយថា យោងទៅលើទេពកោសល្យ និងឱកាសជាក់ស្ដែងកូនប្រុសរបស់ខ្លួនត្រូវចាប់អាជីពនេះរហូតហើយ មិនចង់ឲ្យដើរលើគន្លងរបស់ឪពុកពីមុនជាជាងសំណង ឬជាអ្នកផ្សារដែកនោះទេ៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!