រថយន្តក្រុងកៀរម៉ូតូស្លាប់ប្រពន្ធ រីឯប្ដីនិងកូនរបួសធ្ងន់នៅស្រុកក្រគរ
ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅលើកំណាត់ផ្លូវ ជាតិលេខ៥ ត្រង់ភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ កាលពីវេលា ម៉ោង៨យប់ ថ្ងៃទី៨ មិថុនា ដែលបង្កឡើង ដោយរថយន្តក្រុង បើកកៀរអ្នកជិះម៉ូតូឌុបគ្នា បណ្ដាលឲ្យ ស្លាប់ម្នាក់ និងរបួសធ្ងន់ ២នាក់ ដែលជនរងគ្រោះ ជាប្ដីប្រពន្ធ និងកូន ។
សមត្ថកិច្ចឲ្យដឹងថា ស្ត្រីជាប្រពន្ធ ដែលស្លាប់នេះ ឈ្មោះ មីន ចន្ថា អាយុ៤៤ឆ្នាំ រីឯបុរសជាប្តី រងរបួស ឈ្មោះ ឈឿន ផាន អាយុ៤៧ឆ្នាំ និងកូនប្រុសឈ្មោះ ឈឿន រក្សាអាយុ៥ឆ្នាំ រស់នៅភូមិមាត់ព្រៃ ឃុំកំពង់ពោរ ស្រុកក្រគរ ។ នៅយប់នោះ គ្រួសារជនរងគ្រោះ ជិះម៉ូតូម៉ាក សង់កូរ៉េ ព៌ណក្រហម គ្មានស្លាកលេខ ឌុបគ្នាចេញពីផ្ទះ ឆ្ពោះទៅកាន់ស្រុក ក្រគរ ក្នុងទិសដៅ ពីលិចទៅកើត ។ ខណះពេលកំពុង ធ្វើដំណើរ ទៅដល់ចំណុច កើតហេតុ ស្រាប់តែមាន រថយន្តក្រុង មួយគ្រឿង បើកយ៉ាងលឿន មកពីក្រោយ មិនដឹងជា មានបញ្ហាអ្វី ស្រាប់តែទៅកៀរ អ្នកជិះម៉ូតូនោះ ទាំងកំរោលបណ្ដាលឲ្យ ស្លាប់ និងរបួសធ្ងន់ បែបនេះ ។
ស្ត្រីជាប្រពន្ធ ត្រូវរថយន្តកិនស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ចំណែកបុរសជាប្ដី និងកូនប្រុស បោកក្បាល នឹងថ្នល់របួសធ្ងន់ ។ ឃើញហេតុការណ៍ បែបនេះ អ្នកបើកបររថយន្តក្រុង មិនស្គាល់ឈ្មោះ បានរត់គេចខ្លួន បាត់ស្រមោល ។
រថយន្តក្រុងពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-9691 សមត្ថកិច្ចបានយកមករក្សាទុក នៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីដោះស្រាយ ទៅតាមច្បាប់ ចរាចរណ៍ផ្លូវគោក ។ ចំណែកជនរងគ្រោះ ត្រូវបានគេបញ្ជូន ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្ត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!