ញាក់សាច់! នាង Miley Cyrus ថតស្រាត ជាមួយជ្រូក ដាក់ក្របមុខ ទស្សនាវដ្តីល្បី របស់អាមេរិក

 
 

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ នាង Miley Cyrus តារាចម្រៀង សញ្ជាតិអាមេរិក បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពីបាន ថតស្រាត ជាមួយជ្រូក ដើម្បីដាក់ធ្វើជា ក្របមុខ ឲ្យទស្សនាវដ្តី ដ៏ល្បីមួយរបស់អាមេរិក ដែលមានឈ្មោះថា “Paper”។


រូបថតនាង Miley Cyrus ថតស្រាត ននលគោក ដាក់លើគ្របមុខ ទស្សនាវដ្តី "Paper" ឆ្នាំ២០១៥

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាចម្រៀង សញ្ជាតិអាមេរិក វ័យ២២ឆ្នាំ នាង Miley Cyrus បានស្រាត ននលគោក ដោយខ្លួនប្រាណ ប្រឡាក់សុទ្ធតែភក់ បានអោបជ្រូក ដែលជាសត្វចិញ្ចឹម ជាទីស្រលាញ់ របស់នាង មួយក្បាល ឈ្មោះថា Bubba Sue ដែលមើលទៅ នាងហាក់បីដូចជា សប្បាយចិត្ត និងរីករាយយ៉ាងខ្លាំង មិនមានខ្មាស់អៀន អ្វីឡើយ។

គួរបញ្ជក់ផងដែរថា នាង Miley Cyrus ថតស្រាតននលគោក ជាមួយសត្វជ្រូកនេះ គឺថតឲ្យទស្សនាវដ្តី “Paper” លេខចុងក្រោយបង្អស់ ដោយព្យាយាម ធ្វើឲ្យមាន ការចាប់អារម្មណ៏ខ្លាំង ជាងនាង Kim Kardashian។




គួររំលឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ តារាម៉ូដែល វ័យ៣៤ឆ្នាំ នាង Kim Kardashian បានថតស្រាត ននលគោក ដោយបង្ហាញ ដងខ្លួនពីក្រោយ ដាក់លើគ្របមុខ ទស្សនាវដ្តី “Paper” នេះ ដោយបានធ្វើឲ្យ អ្នកនិយមប្រើប្រាស់ អ៊ីនធឺណែត ជាច្រើននាក់ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៏ ទៅលើរូបនាង ជាខ្លាំង៕


រូបថតនាង Kim Kardashian ថតស្រាត ននលគោក ដាក់លើគ្របមុខ ទស្សនាវដ្តី "Paper" ឆ្នាំ២០១៤

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម