ក្រុមចោរលួច និងប្លន់អាជីព នៅទឹកដី ខេត្ដកំពង់ចាម ត្បូងឃ្មុំ ត្រូវបង្ក្រាប
កំពង់ចាម៖ ក្រុមចោរលួចនិងប្លន់ ជាច្រើនករណីលើ ទឹកដីខេត្ដ កំពង់ចាម និងខេត្ដត្បូងឃ្មុំ ដែលធ្វើឱ្យ ប្រជាពលរដ្ឋ មានការភ័យខ្លាច ខណៈដែលកម្លាំង សមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ ឈឺក្បាលគ្រប់ៗគ្នា ដើម្បីតាមបង្ក្រាប ក្រុមចោរទាំងនេះ ដែលពួកគេបានចេញ ធ្វើសកម្មភាពចុះឡើងៗ រវាងខេត្ដទាំងពីរនេះ ចាប់តាំងពីមុនចូលឆ្នាំខ្មែរ រហូតដល់ ចុងខែឧសភា ឆ្នាំ២០១៥ ។
តាមរយៈវិធានការ ជំនាញរបស់ខ្លួនយ៉ាង យកចិត្ដទុកដាក់នោះ ទីបំផុតជន សង្ស័យចំនួន ៤នាក់ ក្នុងនោះមាន ម្នាក់ជាប្រពន្ធ ត្រូវបានកម្លាំង នគរបាលជំនាញព្រហ្មទណ្ឌ និងតាមបណ្ដា ស្រុក-ក្រុង របស់ខេត្ដកំពង់ចាម សហការជាមួយ កម្លាំងអាវុធហត្ថ តាមបង្ក្រាប និងចាប់ខ្លួន ជាបន្ដបន្ទាប់ រហូតបង្ហាញមុខ ជាសាធារណៈ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥នេះ មុនពេលបញ្ជូន ទៅកាន់តុលាការ បន្ដការសួរនាំ និងចាត់វិធានការ តាមផ្លូវច្បាប់ ។
ការបង្ហាញ មុខក្រុមចោរលួច និងប្លន់ ព្រមទាំងវត្ថុតាង និងទ្រព្យសម្បត្ដិ ដែលដកហូតបាន ខាងលើនេះ ប្រព្រឹត្ដក្រោមវត្ដមាន ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ និងមេបញ្ជាការ អាវុធហត្ថខេត្ដ កំពង់ចាម លោកឧត្ដមសេនីយ៍ សោ សាវឿន ។
លោកឧត្ដមសេនីយ៍ ស្នងការ បានបញ្ជាក់ថា “ក្រុមចោរនេះ គឺជាចោរអាជីព ធ្វើឱ្យខ្ញុំ ឈឺក្បាលក្នុង រយៈពេលជាង ២ខែមកនេះ ដែលពួកវាធ្វើ សកម្មភាពជាច្រើន ករណីចុះឡើងៗ រវាងទឹកដីខេត្ដ ត្បូងឃ្មុំនិង ខេត្ដកំពង់ចាម ទំរាំធ្វើការបង្ក្រាប បានដោយជោគជ័យ ស្វែងរកសន្ដិសុខ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន” ។
យោងតាមរបាយការណ៍ របស់នគរបាល ព្រហ្មទណ្ឌខេត្ដកំពង់ចាម បានបង្ហាញថា មុខសញ្ញាទី១ ឈ្មោះ ឡាច ហ៊ាន អាយុ២២ឆ្នាំ រស់នៅភូមិប្រីយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ ជាប់ចោទ ចំនួន១៤ករណី មានដីកាចាស់ តាមចាប់ខ្លួន ចំនួន៤ ពាក់ព័ន្ធទៅនឹង សកម្មភាពប្លន់នៅ ខេត្ដកំពង់ចាមមួយលើក និងខេត្ដត្បូងឃ្មុំ ៣លើក តាំងពីឆ្នាំ២០១១ ហើយបន្ដប្លន់ ប្រដាប់អាវុធ ខេត្ដកំពង់ចាម ចំនួន៥ករណី និងខេត្ដត្បូងឃ្មុំ ៤ករណី ព្រមទាំងឆបោក ១ករណីផងដែរ ទី២ឈ្មោះ ចន ចាន់ដន ហៅដង់ អាយុ២៣ឆ្នាំ រស់នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្ដកំពង់ចាម ជាប់ចោទចំនួន ៦ករណី ប្លន់៣ករណី លួចឆក់៣ករណី ហើយមុខសញ្ញានេះ ទើបចេញពីពន្ធនាគារ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ទី៣ឈ្មោះ ជឿន វណ្ណា អាយុ២៤ឆ្នាំ រស់នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្ដកំពង់ចាម ពាក់ព័ន្ធប្លន់ ម៉ូតូមួយលើក និងលួចម៉ូតូ មួយករណី នៅទឹកដីខេត្ដ កំពង់ចាម និងទី៤ឈ្មោះ ធឿន ស៊ីអ៊ី ដែលជាប្រពន្ធរបស់ ឡាច ហ៊ាន ដែលពាក់ព័ន្ធទៅ នឹងការសមគំនិត។
ស្នងការខេត្ដកំពង់ចាម បានបញ្ជាក់ទៀតថា “នៅពេលនេះ កម្លាំងនគរបាលសហការ ជាមួយកម្លាំង អាវុធហត្ថខេត្ដ កំពង់ចាម និងនគរបាល ខេត្ដត្បូងឃ្មុំ បាននិងកំពុងបន្ដតាម ចាប់ខ្លួនមុខសញ្ញា ដែលនៅសេសសល់ បន្ដទៀត ដើម្បីធានាសុខសន្ដិភាព ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន” ។
នៅក្នុងសន្និសីទកាសែតនោះ ក៏មានការ ប្រគល់ទ្រព្យសម្បត្ដិ និងគ្រឿងអលង្ការ ជូនជនរងគ្រោះវិញផងដែរ បន្ទាប់ពីកម្លាំង សមត្ថកិច្ចបាន ដកហូតពីជនសង្ស័យ ក្នុងករណីប្លន់ នាពេលកន្លងទៅ។ យោងតាមមន្ដ្រី នគរបាលខេត្ដ កំពង់ចាម បានបញ្ជាក់ថា គិតត្រឹមរសៀល ថ្ងៃដដែលនេះ តុលាការបាន ចេញដីកា បង្គាប់ឱ្យឃុំខ្លួន មុខសញ្ញាពីរនាក់ហើយ គឺឈ្មោះ ចន ចាន់ដន និង ជឿន វណ្ណា ខណៈដែលឡាច ហ៊ាននិង ប្រពន្ធមិនទាន់ចេញដីកា នៅឡើយទេ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!