មន្រ្តីសាលាដំបូង ខេត្តព្រះសីហនុ បើករថយន្ត បុកនិស្សិតច្បាប់ ស្លាប់និងរបួស ២នាក់

 
 

ព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា មន្រ្តីសាលាដំបូង ខេត្តព្រះសីហនុ ម្នាក់ឈ្មោះ អ៊ិន មេត្តា ភេទប្រុស បម្រើផ្នែកគណនេយ្យ អាយុ៣៤ឆ្នាំ បានបើករថយន្ត TOYOTA COROLLA ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5571 ទៅបុកនិស្សិតច្បាប់ ២នាក់ ខណ:កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ នៅម៉ោង ០០៖៥០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥នេះ នៅលើវិថីឯករាជ្យ ចំណុចរង្វង់មូលរូបតោ ស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុ ។

មន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះទី១- ពេជ្រ ស្រីណុច ភេទស្រី អាយុ២០ឆ្នាំ មុខរបរ និសិត្សច្បាប់ មានទីលំនៅ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់នៅកន្លែង កើតហេតុ និងទី២-ឈ្មោះ ថែល វ៉ាន់ណេន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និស្សិតច្បាប់ មានទីលំនៅដូចគ្នា បានរងរបួសធ្ងន់ កំពុងសំរាកព្យាបាល នៅគ្លីនិកសេតេ។

សម្រាប់មូលហេតុ ដែលនាំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គឺអ្នកបើករថយន្ត ស្រវឹងខ្លាំង៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម