ស៊ីមិន របស់ F4 រងការវាយប្រហារ យ៉ាងចាស់ដៃ ពីអតីតមិត្តស្រី ក្រោយពីគាត់ ប្រកាសមានគូស្នេហ៍ថ្មី
ហុងកុង៖ កាលពីថ្មីៗនេះ បន្ទាប់ពីលោក Ken Chu (ស៊ីមិន) ក្នុងក្រុមនៃរឿងភាគ F4 បានធ្វើការបកស្រាយ ពីទំនាក់ទំនងស្នេហារបស់ លោកជាមួយ នឹងកញ្ញា Han Wen Wen រួចមក ពេលនេះលោក Ken ក៏ត្រូវអតីតសង្សារ ធ្វើការវាយប្រហារយ៉ាងចាស់ដៃ ដោយនាងបានសរសេរសារតបទៅវិញ បន្ទាប់ពីឃើញសារ របស់លោក ដែលបានសរសេរនៅលើ បណ្តាញសង្គម Weibo កន្លងទៅ។
បញ្ជាក់ផងដែរថា មុនមួយថ្ងៃ នៃការធ្វើការបកស្រាយ ពីទំនាក់ទំនង លោកជាមួយគូស្នេហ៍ថ្មីនេះ លោក Ken បានសរសេរសារមួយលើ បណ្តាញសង្គម Weibo ថា៖ “ប្រសិនជាអាច ខ្ញុំនឹងឲ្យព្រលឹងរបស់ខ្ញុំ ទៅអោយទេវតា ដើម្បីជាថ្នូរដូរយកបំណងប្រាថ្នាមួយបាន ខ្ញុំនឹងសុំអោយអ្នកមានសេចក្តីសុខរហូត”។ ប៉ុន្តែសារនេះ ត្រូវបាន នាង Jiang Xinyu ដែលជាអតីតសង្សារ សរសេរវ៉ៃប្រហារវិញភ្លាមៗថា ៖ “ខ្ញុំគឺជាមនុស្សម្នាក់ដែលដឹង និងយល់ពីរឿងគ្រប់យ៉ាងច្បាស់ណាស់។ អ្នកថាចង់ឲ្យព្រលឹងទៅទេវតា ព្រលឹងនោះ ជាព្រលឹងដែលពោរពេញទៅដោយ ភាពលោភលន់ និងឃោរឃៅ។ ទេវតាមានភ្នែក ហើយកម្មពារ គឺពិតជាមាន សំរាប់អ្នកប្រព្រឹត្តអាក្រក់គ្រប់បែបយ៉ាង។ ខ្ញុំសង្ឃឹមថា នារីម្នាក់នោះ នឹងអាចថែរក្សា ខ្លួនឯងឲ្យបានល្អ ហើយខ្ញុំក៏ជូនពរ អោយនាង មានសំណាងល្អផងដែរ។
ផ្ទុយទៅវិញក្រោយពី ធ្វើការផ្សព្វផ្សាយសារនេះហើយ នាងត្រូវបានអ្នកដែលនិយម លេងអ៊ីនធឺណែតជាច្រើន ធ្វើការរិះគន់ ដោយមិនចង់ឲ្យនាងធ្វើតាមគន្លងចាស់ របស់នាង Vianna Zhag ដែលបានរិះគន់ អតីតមិត្តប្រុសរបស់ខ្លួនជា សាធារណៈដូចនេះទេ។ យ៉ាងណាមិញ នៅរសៀលថ្ងៃទី ០៣ ខែ ឧសភា លោក Ken បានធ្វើការឆ្លើយតប ទៅនឹងនាង Jiang ថា៖ "ខ្ញុំចាត់ទុករឿងគ្រប់យ៉ាង ជាអតីតកាល បើទោះបីជាវា ធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ សំរាប់ខ្ញុំក៏ដោយ។ ហើយបទពិសោធន៍ កន្លងមក បានធ្វើឱ្យខ្ញុំមានថ្ងៃនេះ។ សម្រាប់អ្នក ដែលនិយាយបង្ខូចខ្ញុំ ខ្ញុំនឹងមិនសងសឹកវិញទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា មនុស្សគ្រប់រូប គួរតែគិតគូ ឲ្យបានច្បាស់លាស់ ជាមុនសិន មុននឹងធ្វើអ្វីមួយ "។
ជាងនេះទៅទៀត លោកបានសរសេ ពីទំនាក់ទំនង លោកជាមួយស្នេហាថ្មីថា៖ "ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយជាខ្លាំង និងគ្រប់គ្រាន់ហើយដែលមាន មនុស្សស្រីល្អ និងអាចមើលថែខ្ញុំ បានយ៉ាងល្អបែបនេះ " ៕
រូបភាពលោក Ken Chu (ស៊ីមិន) ក្នុងក្រុម F4 និង នាង Jiang Xinyu អតីតសង្សា
ប្រភព បរទេស
កែសម្រួលដោយ ឌី
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!