អស្ចារ្យ! យុវតីមានគំនិតច្នៃប្រឌិតម្នាក់ បានយកកិច្ចការគណិតរបស់ខ្លួន ទាំងអស់ ធ្វើជាសំលៀកបំពាក់ សំរាប់ថ្ងៃបញ្ចប់ ការសិក្សា
កាណាដា៖ រឿងអស្ចារ្យមួយ ដែលយុវតីមា្នក់ ឈ្មោះ Erinne Paisley អាយុ ១៨ឆ្នាំ រស់នៅទីក្រុង វ៉ិចតូរីយ៉ា នៃប្រទេស កាណាដា មានគំនិត ច្នៃប្រឌិតខ្ពស់ គឺបានយកក្រដាស មេរៀនគណិតរបស់ខ្លួនទាំងអស់ យកមកធ្វើជា សំលៀកបំពាក់ សំរាប់ថ្ងៃបញ្ចប់ការសិក្សា។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Erinne ជាក្មេងស្រី មានគំនិតច្នៃប្រឌិតខ្ពស់ ដែលបានចំណាយពេលប្រហែល ៧ម៉ោង ដើម្បីធ្វើសំលៀកបំពាក់ បង្កើតចេញពីក្រដាសលំហាត់គណិត ក្រដាសកាសែត បំណែកនៃសំពត់ព្រែ និងក្រណាត់កាម្ញី សំរាប់ថ្ងៃបញ្ចប់ការសិក្សារបស់នាង។ មិនតែប៉ុណ្ណោះ នាងក៏បានយកប៊ិច ពណ៌ក្រហម សរសេរនៅលើសំលៀកបំពាក់នោះថា៖ "ខ្ញុំបានទទួលការអប់រំ ដែលមិនមែនក្មេងស្រីគ្រប់រូប អាចទទួលបានគ្រប់គ្នានោះទេ" ។ បន្ថែមទៀតថា សំលៀកបំពាក់ដែលធ្វើពី ក្រដាសមេរៀនគណិតនោះ មិនសំរាប់តែទទួលសញ្ញាប័ត្រប៉ុណ្ណោះទេ គឺនាង Erinne បានធ្វើការផ្សព្វផ្សាយ លក់ក្នុងតម្លៃ ៦៥០ដុល្លារ ដើម្បីយកប្រាក់ទាំងនោះ ទៅបរិច្ចាគក្នុងមូលនិធិ Malala Fund ដែលបង្កើតដោយយុវជនប៉ាគីស្ថាន និងសកម្មជន Malala Yousafzai ដទៃទៀត ក្នុងគោលបំណងបង្កើនយុទ្ធនាការ និងការលើកកំពស់គុណភាព នៃការសិក្សាអប់រំ សម្រាប់ស្ត្រីទាំងអស់។
លើសពីនេះទៀត នាងបាននិយាយថា៖ "ខ្ញុំមានការចាប់អារម្មណ៍ ខ្លាំងណាស់ សម្រាប់សកម្មភាពសង្គម ជាពិសេសការអប់រំ និងសិទ្ធិស្រ្តី។ ពេញមួយឆ្នាំកន្លងទៅនេះ ខ្ញុំនិងសកម្មជនដទៃទៀត បានសហការបង្កើតមូលនិធិមួយឡើង នៅវិទ្យាល័យរបស់ខ្ញុំ ហើយឥឡូវនេះ សកម្មភាពនោះផងដែរ គឺផ្តោតទៅនឹង ប្រធានបទនៃសិទិ្ធ និងយុទ្ធនាការលើកកំពស់ ការយល់ដឹងដែលមាន សមភាពសំរាប់ស្រ្តី "។ នាងក៏បានបន្ថែមទៀតថា៖ "ខ្ញុំគិតថា ការពិតស្រ្តីជាង ៦លាននាក់ នៅលើពិភពលោក ដែលមិនមានឱកាស ក្នុងការទទួលការអប់រំ និងសិទ្ធិរបស់ខ្លួន នៅមាននៅឡើយទេ " ។ តួយ៉ាងតាមប្រភពពត៌មានដដែលបានអោយដឹងទៀតថា នាងពិតជាបានធ្វើអោយមនុស្សជា ច្រើនក្នុងពិធីបញ្ចប់ការសិក្សារបស់នាង មានការងឿងឆ្ងល់ ពីសំលៀកបំពាក់ដ៏ចំលែក និងបានសរសើរពីការច្នៃប្រឌិតនេះ ថាវាពិតជាអស្ចារ្យ ខ្លាំងណាស់។ យ៉ាងណាមិញ នាងក៏បានព្យាយាម ធ្វើការនិយាយ និងពន្យល់ពីមូលនិធិ Malala Fund ដើម្បីអោយមនុស្សទាំងអស់ បានដឹងពីមូនិធិនេះផងដែរ ៕
នាង Erinne Paisley ជាមួយនិងសំលៀកបំពាក់ធ្វើពីក្រដាស់មេរៀនគណិតរបស់គេ
នាង Erinne Paisley ជាមួយនិងសំលៀកបំពាក់ធ្វើពីក្រដាស់មេរៀនគណិតរបស់គេ
នាង Erinne Paisley ជាមួយនិងសំលៀកបំពាក់ធ្វើពីក្រដាស់មេរៀនគណិតរបស់គេ
នាង Erinne Paisley ជាមួយនិងសំលៀកបំពាក់ធ្វើពីក្រដាស់មេរៀនគណិតរបស់គេ
ប្រភព បរទេស
កែសម្រួលដោយ ឌី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!