ចោរស្រីដៃ ឆើតចូលសម្ងំផ្ទះ អ្នកភូមិលួចទ្រព្យ សម្បត្តិមិនបាន សម្រេចត្រូវ ប៉ូលិសក្របួច
ខេត្តស្វាយរៀង ៖ ចោរស្រីវយ័៣៥ឆ្នាំម្នាក់ ចូលលួចគាស់កេស ដាក់មាសប្រាក់របស់ អ្នកភូមិជាមួយគ្នា ត្រូវសមត្ថកិច្ចនគរបាល ស្រុកស្វាយជ្រំចាប់ខ្លួនពី បទលួចទ្រព្យសម្បត្តិអ្នកដទៃ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៧ មិថុនា ២០១៥ នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ។បើតាមមន្ត្រីនគរបាល ស្រុកស្វាយជ្រំបានឲ្យដឹងថា ជនសង្ស័យឈ្មោះសុខ ឡាក់ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិ កើតហេតុខាង លើ បានធ្វើសកម្មភាពលបលួច ចូលគាស់ទូយកកេសដាក់មាសប្រាក់ របស់ជនរងគ្រោះឈ្មោះសំ ឡេង ភេទស្រី អាយុ៥១ឆ្នាំ ជាអាជីវករ លក់ដូរនៅភូមិដូនលែបជាមួយគ្នា យកបានប្រាក់ខ្មែរ១លានរៀល ប្រាក់ដុល្លារ១៤៩ដុល្លារ មាស១តម្លឹង៦ជី១ហ៊ុន រួចយកទៅលាក់ទុកក្នុងសសរផ្ទះ ប៉ុន្តែព្រះមិនជួយត្រូវម្ចាស់ គេទាន់ស្រែកឆោឡោ និងប្តឹងនគរបាលឲ្យចាប់ខ្លួន និងដកហូតបានប្រាក់ មកវិញគ្រប់ចំនួន។ប្រភពដដែលបន្តទៀតថា នៅព្រឹកថ្ងៃកើតហេតុស្ត្រីរងគ្រោះបានទៅ លក់អីវ៉ាន់ចាប់ហួយនៅតូបខាងមុខផ្ទះ កូនៗទៅរៀនអស់ ឃើញឱកាសល្អជនសង្ស័យក៏ លបចូលពួនសម្ងំក្នុង ផ្ទះជនរងគ្រោះ រួចបានធ្វើសកម្មភាពគាស់ ទូរើសម្លៀកបំពាក់រកកេស ដាក់មាសប្រាក់មកគាស់យក ហើយបានយកទៅលាក់ ទុកក្នុងសសរផ្ទះ(សសរឬស្សី) របស់ជនរងគ្រោះដើម្បី រកឱកាសយកចេញ ។ពេលជនសង្ស័យកំពុងធ្វើសកម្មភាព វះសសរធ្វើឱ្យឮស្នូរក្តុងក្តាំង ស្ត្រីរងគ្រោះបានដើរទៅអើត មើលស្រាប់តែឃើញ ជនសង្ស័យឈរក្បែរវាំងននក៏ឡើងទៅមើលឃើញ ជនសង្ស័យយកមាសប្រាក់ដាក់ ក្នុងសសរក៏ឆោឡោ និងស្រែកឲ្យអ្នកជិតខាងមកជួយ រួចប្តឹងសមត្ថកិច្ច នគបាលប៉ុស្តិ៍រដ្ឋបាល ឃុំគោកព្រីងមកជួយអន្តរាគមន៍ និងចាប់ឃាត់ខ្លួន បានភ្លាមៗតែម្តង៕ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!