ជីវប្រវត្តិ សម្តេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម
សម្តេច អគ្គមហាធម្មពោធិសាល ជាប្រធានព្រឹទ្ធសភា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា។ សម្តេច គឺជាឥស្សរជន នយោបាយជាន់ខ្ពស់មួយរូប ដែលបានចូលរួមតស៊ូ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ។
សម្តេច បានទទួលមរណភាព នៅម៉ោង ៣៖៤៥នាទី រសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ ។
ខាងក្រោមនេះ ជាប្រវត្តិសង្ខេម របស់សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ។
១.ជីវប្រវត្តិសម្តេច
– ថ្ងៃខែឆ្នាំកំណើត : ១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២។
– ទីកន្លែងកំណើត : នៅស្រុករមាសហែក ខេត្តស្វាយរៀង។
– អាស្រយដ្ឋានបច្ចុប្បន្ន : ភូមិគ្រឹះលេខ២ ផ្លូវលេខ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
–ជីវិតផ្ទាល់ខ្លួន : នៅក្នុងឆ្នាំ១៩៥៥ សម្តេច ជា ស៊ីម បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ជំទាវ ញ៉ែម សឿន មានកូនចំនួន ៧នាក់ (ស្លាប់ម្នាក់) ក្នុងនោះកូនប្រុសចំនួន៤នាក់ និងកូនស្រី ៣នាក់។
២.កំរិតវប្បធម៌
–ពុទ្ឋិកមធ្យមសិក្សា និងសាលានយោបាយជាន់ខ្ពស់ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា។
៣.សញ្ញាបត្រ
–២០/០៣/១៩៩៨ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
–២៧/០៩/២០០៧ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និង អភិវឌ្ឍន៍ នៅសលកវិទ្យាល័យប៊ុនរ៉ាត់ថានី ព្រះរាជាណាចក្រថៃ។
–១៥/០២/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និងស្រាវជ្រាវកសិកម្ម នៅសលកវិទ្យាល័យស្រាវជ្រាវ វប្បធម៌ ពិភលោក សាធារណរដ្ឋប្រជាមានិតចិន។
–១៣/០៩/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា ផ្នែកជាអ្នកដឹកនាំកិច្ចការ ព្រឹទ្ឋសភា នៅសលកវិទ្យាល័យ ឌីអូជិន សឺមីណឺរី សហរដ្ឋ អាមេរិក។
៤.តំណែងក្នុងព្រឹទ្ឋសភា
–នីតិកាលទី១ ប្រធានព្រឹទ្ឋសភា
–នីតិកាលទី២ ប្រធានព្រឹទ្ឋសភា
៥.អតីតភាពការងារ មុនពេលជាប់ជាសមាជិកព្រឹទ្ឋសភា
–១៩៤៧–១៩៥៤ ចូលរួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ ដើម្បីឯករាជ្យមាតុភូមិ។
–១៩៧០–១៩៧៥ ចូលរួមក្នុងចលនាតស៊ូស្នេហាជាតិ និង ជាបន្តបន្ចាប់ជាប្រធានឃុំ ប្រធានស្រុក។
–១៩៧៥–១៩៧៨ តស៊ូសម្ងាត់ និងចំហប្រឆាំងរបបប៉ុលពត។
–០២/១២/១៩៧៨ អនុប្រធានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។
–០៧/០១/១៩៧៩–១៩៨១ ជាសមាជិកក្រុមប្រឹក្សា ប្រជាជនបដិវត្តន៍កម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ចៃ។
–១៩៨១–១៩៩៣ ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្សកសាងការពារមាតុភូមិ។
–០៦/០៤/១៩៩២–១៤/០៦/១៩៩៣ ប្រធានក្រុមប្រឹក្សារដ្ឋ មុនពេលប្រទេសកម្ពុជា ប្រកាន់យករបបរាជាធិបតេយ្យ។
–១៧/១០/១៩៩១ ជាប្រធានគណបក្សប្រជាជនកម្ពុជា។
–០៥/១៩៩២ តំណាងរាស្ត្រមណ្ឌលភ្នំពេញ។
–២៥/១០/១៩៩៣–១៩៩៩ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
–០៩/១១/១៩៩៣ ព្រះករុណាព្រះបាទសម្តច នរោត្តម សីហនុ ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទាននូវគោរម្យងារជា «សម្តេច»។
–២៦/០៧/១៩៩៨ ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញទៀត។
–០១/១២/១៩៩៨ លាលែងចេញពីសមាជិកសភាមណ្ឌលភ្នំពេញ។
–១១/០៣/១៩៩៩ រហូតដល់ពេលបច្ចុប្បន្ន សម្តេចបានក្លាយជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
៦.គ្រឿងឥស្សរិយយស និងបណ្ដាស័ក្តិ
សម្តេច ជា ស៊ីម បានទទួលងារជា “សម្ដេច” ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ១៩៩៣ និងបានទទួលងារជា “សម្ដេចអគ្គមហាធម្មពោធិសាល” ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧។
ក្រៅពីនោះសម្តេច ជា ស៊ីម ទទួលបានគ្រឿងឥស្សរិយយសជាច្រើនទៀត ពីព្រះមហាក្សត្រ មានដូចជា៖
–២០០៧ ទទួលគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជាថ្នាក់ជាតូបការ។
–២៧/១១/២០០៩ ទទួលបានគ្រឿងឥស្សរិយយស “មាស” ខ្ពស់បំផុតពីលោក ជុម មាលីនៃញ៉សន អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជាជនបដិវត្តន៏ឡាវ និងប្រធានរដ្ឋសភាប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
–៣០/០៣/២០១១ ទទួលគោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
–២៨/១១/ ២០១៣ ទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនៃប្រទេសជប៉ុន Grand Cordon of the Orders of the Rising Sun៕
Source: DAP
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!