ចាប់បាន ជនដៃដល់ និងបក្សពួក ចាក់សម្លាប់ គ្រូបង្រៀន ភាសាអង់គ្លេស ក្នុងតារាងបាល់ទាត់
ខេត្តបន្ទាយមានជ័យ ៖ ជនដៃដល់ម្នាក់ រួមទាំងបក្សពួកម្នាក់ទៀត ត្រូវកម្លាំងនគរបាលជំនាញ ការិយាល័យកណ្តាលព្រហ្មទណ្ឌ កំរិតធ្ងន់ធ្វើការស្រាវជ្រាវឃាត់ខ្លួន បានកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៧ មិថុនា ២០១៥ ខណៈពួកគេកំពុងសម្ងំ លាក់ខ្លួនក្នុងភូមិព្រៃវែង ឃុំតាបែន ស្រុកស្វាយចេក ក្រោយពីបានធ្វើសកម្មភាព យកកាំបិតចុងស្រួចចាក់ទៅ លើគូទំនាស់របស់ខ្លួនដែល ជាគ្រូបង្រៀនភាសាបរទេស កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៦ មិថុនា ២០១៥ នៅចំណុចតារាងបាល់ទាត់ លើស្មៅសិប្បនិម្មិត្តយីហោហ្គ្រីនស្ពត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ជនដៃដល់ឈ្មោះទ្រី បញ្ញា ហៅញ៉ា ហៅតឿ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរជាយោធាបម្រើការងារនៅអង្គភាពវរសេនាតូចលេខ២៤៣ ឈរជើងនៅខេត្តឧត្តរមានជ័យ និងបក្សពួកម្នាក់ទៀតឈ្មោះថារ័ត្ន តារារាសី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ ជាមួយជនដៃដល់ដែរ។គួរបញ្ជាក់ថា គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ត្រូវជនដៃដល់ចាក់សម្លាប់ បន្ទាប់ពីមានជម្លោះក្នុង តារាងបាល់ទាត់ហ្គ្រីនស្ពត កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៦ មិថុនា ២០១៥ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។សមត្ថកិច្ចនៅកន្លែង កើតហេតុប្រាប់ឱ្យដឹងថា ជនរងគ្រោះដែល ស្លាប់មានឈ្មោះ ថេង យុទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ (មុខរបបជាគ្រូបង្រៀនភាសាអង់គ្លេស វិទ្យាស្ថានទ្រទ្រង់ ក្មេងជំនាន់ក្រោយ) ស្នាក់នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ប្រភពដដែលបន្តថា មូលហេតុដែលឈានដល់ប្រើហិង្សា ចាក់គ្នាស្លាប់នេះកើតឡើង ដោយសារជនដៃដល់ និងជនរងគ្រោះ ឈ្លោះប្រកែកគ្នាព្រោះរឿងទាត់ បាល់ប៉ះដៃ៕ផ្តល់សិទ្ធដោយ កោះសន្តិភាពបើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!