កម្ពុជា ចោទឥណ្ឌា និងឱ្យបញ្ឈប់ការ សាងសង់ប្រាសាទ យកគំរូតាម ប្រាសាទអង្គរ វត្ដ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាម រយៈក្រសួងការបរទេសរបស់ខ្លួន បានចោទ ប្រទេសឥណ្ឌា និងស្នើឱ្យបញ្ឈប់ជាបន្ទាន់ការ សាងសង់ប្រាសាទដែល យកគំរូតាមប្រាសាទ អង្គរវត្ដដ៏ល្បាញល្បី របស់ព្រះរាជាណាចក្រកម្ពុជា ។នេះបើយោងតាមអ្នកនាំពាក្យក្រសួង ការបរទេស លោកកុយ គួង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥នេះ តាមរយៈការផ្ញើ កំណត់ទូតតវ៉ារបស់ខ្លួនទៅកាន់ក្រសួងការ បរទេសឥណ្ឌា ។អ្នកនាំពាក្យក្រសួងការបរទេសបាន បញ្ជាក់យ៉ាងដូច្នេះថា “នៅថ្ងៃនេះ ក្រសួង ការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានផ្ញើកំណត់ទូតតវ៉ា ទៅក្រសួងការបរទេសឥណ្ឌា ឲ្យក្រុមហ៊ុន “MAHAVIR MANDIR TRUST” បញ្ឈប់គំរោងសាងសង់ប្រាសាទ ដែលចម្លងតាមប្រាសាទអង្គរវត្តខ្មែរយើង។កំណត់ទូតតវ៉ា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការសាងសង់ ចម្លងតាម ប្រាសាទអង្គរវត្តខ្មែរយើង ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់សម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលមានតម្លៃមនុស្សជាតិលេចធ្លោជាសកល។ ជាងនេះទៀត ប្រាសាទអង្គរវត្តជានិមិត្តរូប ដែលមាននៅក្នុងទង់ជាតិកម្ពុជា ជាច្រើនសតវត្សមកហើយ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើក្រសួងការបរទេស ឥណ្ឌា ឲ្យពិចារណា យ៉ាងម៉ត់ចត់ជាបន្ទាន់ នូវគំរោងសាងសង់ចម្លងតាមប្រាសាទអង្គរវត្ត ខ្មែរយើង ដើម្បីថែរក្សាទំនាក់ទំនង ប្រពៃណីជាប្រវត្តិសាស្រ្តរវាងប្រទេស និងប្រជាជនយើងទាំងពីរ។ទន្ទឹមនេះភារៈធារីស្តី ទីស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា ក៏បានធ្វើការតវ៉ាបែបនេះ ជាមួយក្រសួងការបរទេសឥណ្ឌា ដែរ “៕ផ្តល់សិទ្ធដោយ ដើមអម្ពិលបើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!