បុរសកើត រោគសរសៃ ប្រសាទម្នាក់ បើករថយន្ត ឈប់មុខផ្ទះ សម្តេចតេជោ ចង់ជួបសម្តេច ដើម្បីពិភាក្សាការងារ តែត្រូវឃាត់ខ្លួន
ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី៦ ខែមិថុនានេះ រឿងរ៉ាវហួសចិត្តមួយ បានកើតឡើង នៅមុខភូមិគ្រឹះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបុរសម្នាក់ ឈ្មោះ អៀង បូរិទ្ធ អាយុ៣២ឆ្នាំ មុខរបរ អនុប្រធានការិយាល័យ លេខាធិការដ្ឋានព្រឹទ្ធសភា ស្នាក់នៅផ្ទះលេខ ៣៥៣ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានជិះរថយន្ត Camry បាឡែនរបស់ខ្លួនទៅឈប់មុខក្លោងទ្វារចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន រួចចុចស៊ីប្លេជាច្រើនលើក ដោយអះអាងថា ចង់ជួបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតពិភាក្សាការងារប្រទេសជាតិ។សមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានបើករថយន្តម្នាក់ឯង ម៉ាក Camry បាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-2633 ពេលជិះដល់ ក្លោងទ្វារ ភូមិគ្រឹះ សមេ្តចតេជោ ហ៊ុន សែន ហើយបាន ឈប់រថយន្ត រួចហើយក៏ចុច ស៊ីប្លេ ២ទៅ៣ដង បង្ករឲ្យមាន ភ្ញាក់ផ្អើល ដល់អង្គរក្សដែលយាមការពារ ភូមិគ្រឹះសម្តេច ហើយក្រុមអង្គរក្ស ក៏បានចេញ មកសួរនាំ ដោយជនសង្ស័យ បាននិយាយថា ចង់ជួបសម្តេច និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដើម្បីពិភាក្សា ការងារតែ២នាក់។សមត្ថកិច្ចបញ្ជាក់ទៀតថា ដោយឃើញកាយវិការ និងការនិយាយ មិនសមរម្យ ណាមួយខ្លាច មានភាព រញេរញៃ និងដើម្បីរក្សា សន្តិសុខសុវត្ថិភាព របស់សម្តេចតេជោ ផងនោះ កម្លាំងអធិការខណ្ឌ បាននាំជនសង្ស័យ និងរថយន្តយកមកទុក និងសួរនាំនៅអធិការ ខណ្ឌដូនពេញ។ក្រោយពីសួរនាំ ជនសង្ស័យបាននិយាយថា «ចង់ជួបសម្តេច និងលោកជំទាវ ពិភាក្សាររឿងសង្គ្រាម វិទ្យាសាស្រ្ត និងការអភិវឌ្ឍន៍ ក្នុងសង្គមបច្ចុប្បន្ន»។ ប៉ុន្តែការនិយាយនោះដូចជា សតិមិនគ្រប់ ហើយជនសង្ស័យក៏មិនស្រវឹងដែរ។ក្រោយពីឃាត់ខ្លួនបានមួយសន្ទុះ ប្រពន្ធ និងបងប្អូន របស់ជនសង្ស័យ បានមកដល់ហើយ បានប្រាប់ថា «ប្តីរបស់គាត់ពិត ជាមានជំងឺ សរសៃប្រាសាទ ប្រាកដមែន»៕ផ្តល់សិទ្ធដោយ ដើមអម្ពិលបើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!