មានអារម្មណ៍ម៉េច បើបានអង្គុយ លើបង្គន់ ដែលសុទ្ធតែ ត្បូងគ្រីស្តាល់ មានតម្លៃជាង ១២ម៉ឺនដុល្លារ បែបនេះ? (មានវីដេអូ)
ចិន៖ វាជាវត្ថុដ៏ គួរឲ្យភ្ញាក់ផ្អើលមួយ ដែលមិនងាយនឹង មានអ្នកណានឹកឃើញ បង្កើតវាឡើង ហើយវាក៏បាន ធ្វើឲ្យមនុស្ស ជាច្រើនចាប់អារម្មណ៍ដែរ នោះគឺជាបង្គន់ មួយដែលស្រោប ទៅដោយ ត្បូងគ្រីស្តាល់ ពេញទាំងអស់ ហើយតម្លៃរបស់វា ក៏មិនធម្មតា នោះដែរ។យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា បង្គន់ដ៏ស្រស់ស្អាត មួយនេះត្រូវ បានដាក់តាំងបង្ហាញ នៅឯកម្មវិធី តាំងពិព័រណ៌សំភារៈ ផ្ទះបាយនិង បន្ទប់ទឹក ខ្នាតអន្តរជាតិ ប្រចាំឆ្នាំ២០១៥ កាលពីថ្ងៃពុធ មុននេះ នៅឯទីក្រុង សៀងហៃ (Shanghai) ដែលបានទាក់ទាញ ឲ្យអតិថិជន ជាច្រើននាំគ្នា មកចោមរោមមើល រូបរាងបង្គន់ ដែលស្រោបទៅដោយ ត្បូងគ្រីស្តាល់ដ៏ច្រើន មួយនេះ។បង្គន់មួយនេះ ត្រូវបានច្នៃម៉ូត ឡើងដោយ Ginza Tanaka ជាអ្នក Design ជនជាតិជប៉ុន ដោយចំណាយ ពេល១ខែ ដើម្បីបង្កើត វាឡើងមក។ ក្នុងនោះក៏មាន ការបញ្ជាក់ដែរថា បង្គន់មួយនេះ ត្រូវបានស្រោប ទៅដោយត្បូងគ្រីស្តាល់ ប្រភេទ Swarovski ចំនួន ៧២,០០០គ្រាប់ ហើយតម្លៃរបស់ វាគឺ ១២៨,៣៩០ដុល្លារ ដែលនេះគឺជា សំភារៈដ៏ល្អប្រណីត និងមានតម្លៃ មួយសម្រាប់ បន្ទប់ទឹក។ម្យ៉ាងវិញទៀត ការបង្កើត បង្គន់នេះឡើង គឺសម្រាប់ តម្រូវចិត្តអ្នក ដែលចង់ធ្វើឲ្យ បន្ទប់ទឹករបស់គេ រំលេចទៅដោយ ភាពចាំងផ្លេក នៃប្រភេទត្បូងល្អៗ ជាច្រើន ហើយក៏ដើម្បី ធ្វើឲ្យ ជីវិតរឹតតែ មានភាពល្អប្រសើរ និងអស្ចារ្យ បន្ថែមទៀត។គួរបញ្ជាក់ផងដែរថា បង្គន់មួយនេះ ត្រូវបានគេចាត់ទុក ជាបង្គន់ដែល មានតម្លៃថ្លៃ បំផុតនៅលើ ពិភពលោក រួមជាមួយនឹង ការបំពាក់គ្រាប់ ត្បូងគ្រីស្តាល់ ដ៏ច្រើនស្អេកស្កះ នៅលើនោះ៕ខាងក្រោមនេះ គឺជារូបរាង របស់បង្គន់ ដែលមានតម្លៃ ដ៏ថ្លៃកប់ពពក មួយនេះ៖ប្រភព៖ Shanghaiistដោយ៖ សុជាតិខ្មែរឡូតបើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!