ស្រ្តី នឹងមានវិប្បិសារី អស់មួយជីវិត ដោយសារតែ មួយវិនាទី (មានវីដេអូ)
ជាការពិតណាស់ យើងមិនដឹងទេថា ការធ្វេសប្រហែសត្រឹមតែ ១វិនាទីនេះ អាចអោយ យើងជួបវិបត្តិអ្វីខ្លះ នោះទេ? ចំពោះស្រ្តី ការធ្វេស ប្រហែស ចំពោះមនុស្សប្លែកមុខត្រឹមតែ ១វិនាទីដ៏ខ្លី ក៏អាចធ្វើអោយ មានវិប្បិសារី អស់មួយជីវិត បាន ដោយមិនដឹងខ្លួន។តួយ៉ាងដូចជា វីដេអូអប់រំមួយខ្សែ មានរយៈពេល ជាង៣នាទី និង ត្រូវបានបង្ហោះ ទៅលើបណ្តាញ យូធូប របស់ លោក Joseph Saladino ដែល លោកជាមនុស្ស ដ៏មានប្រជាប្រិយ មួយរូប នៅលើបណ្តាញ អ៊ីនធឺណែត និងមានគណនីឈ្មោះ Joey Salads។ យ៉ាងណាមិញ គោលបំណងនៃការ ផលិតវីដេអូនេះឡើង គឺដើម្បី បង្កើនការយល់ដឹង អំពីគ្រោះថ្នាក់នៃ ការចាប់រំលោភ សេពសន្ថវៈ ក្នុងទម្រង់បែបបទ នៃការថ្នាំ ក្នុងស្រាក្រឡុករបស់ មនុស្សស្រី ដោយចំណាយ ពេលត្រឹមតែ ១វិនាទី។យោងទៅតាម វីដេអូនេះដែរ អាចបញ្ជាក់ឲ្យឃើញ ពីការធ្វេសប្រហែស របស់មនុស្សស្រី ចំពោះមនុស្សប្លែកមុខ ក្នុងរយៈពេល មួយវិនាទី ដែលជាពេល ដ៏ខ្លីបំផុត ដែលនឹងអាចអោយគេ ដាក់ថ្នាំចូលទៅ ក្នុងកែវស្រារបស់ខ្លួន បានយ៉ាងងាយស្រួលនិង មិនដឹងខ្លួន ហើយអាចបង្ក អោយមានរឿង ដែលនឹក ស្មានមិនដល់ កើតឡើតផងដែរ៕សូមទស្សនាវីដេអូនៅខាងក្រោម៖ សកម្មភាពដែលលោកបានដាក់ថ្នាំចូលទៅក្នុងកែវស្រារបស់ស្រីៗសកម្មភាពដែលលោកបានដាក់ថ្នាំចូលទៅក្នុងកែវស្រារបស់ស្រីៗប្រភព បរទេសកែសម្រួលដោយ ឌីខ្មែរឡូតបើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!