ចាប់​ក្មេង​ស្រី​ អាយុ៦​ឆ្នាំ​រំលោភ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្មេង​ស្រី​កំពុង​ ស្ថិត​ក្នុង​ការ​ សង្គ្រោះ​ពី​គ្រូពេទ្យ

 
 

ខេត្តកំពង់ឆ្នាំង ៖ យុវជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៥ មិថុនា ដោយចោទប្រកាន់ពី បទចាប់រំលោភសេពសន្ថវៈ ក្មេងស្រីអាយុ៦ឆ្នាំ ដែលបានប្រព្រឹត្ត ឡើងកាលពីវេលាម៉ោង៥និង៤៥នាទី ល្ងាចថ្ងៃទី៣ មិថុនា ស្ថិតនៅក្រោមផ្ទះអ្នកភូមិម្នាក់ ក្នុងភូមិស្វាយរំពារ ឃុំកំពង់ហៅ ស្រុកកំពង់លែង ។លោកឌុច ចំរើន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា យុវជនដែលសមត្ថកិច្ច ឃាត់ខ្លួននេះ ឈ្មោះ ញឹប វ៉ាន់ ហៅតឿង អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។លោកបានបន្តថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ និងក្មេងៗដទៃទៀត៤-៥នាក់ បាននាំគ្នាទៅលេង និងបេះផ្លែសាវម៉ាវព្រៃនៅក្រោយ ផ្ទះឈ្មោះ គាំ មាស អាយុ៦៧ឆ្នាំ ពេលនោះឈ្មោះ ញឹប វ៉ាន់ បានដើរកាត់ឃើញក៏ហៅ ក្មេងស្រីរងគ្រោះឱ្យមកអង្គុយ លេងជាមួយនៅក្រោមផ្ទះ ឈ្មោះ គាំ មាស ចំណែកក្មេងៗឯទៀត ជនសង្ស័យមិនឱ្យមកតាមទេ ។ដោយឃើញឱកាសស្ងាត់ ជនសង្ស័យក៏ធ្វើសកម្មភាព រំលោភក្មេងស្រីតែម្តង បណ្តាលឱ្យក្មេងស្រីរងគ្រោះ ឈឺចាប់យ៉ាងខ្លាំងក៏ស្រែកយំឮដល់ក្មេងស្រីដែលនៅជិតនោះ ហើយក្មេងៗទាំងនោះក៏បាននាំគ្នាស្រែកផង រត់ផងហៅឱ្យគេមកជួយ ក្មេងស្រីខាងលើ ។ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងកើតហេតុ ក៏ចាប់ជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកកំពង់លែង និង បញ្ជូនបន្តមកស្នងការដ្ឋាន នគរបាលខេត្ត និងបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៥ មិថុនា ។នៅក្នុងមន្ទីរពេទ្យ ជីដូនក្មេងស្រីរងគ្រោះដែលកំពុងមើលថែ នាងបាននិយាយថា ថ្ងៃមកដល់មន្ទីរពេទ្យដំបូង ចៅស្រីគាត់ធ្លាក់ឈាម និងពេលបត់ជើងតូច ឈឺចាប់ខ្លាំងណាស់ សូម្បីនៅព្រឹកថ្ងៃទី៥ មិថុនា នេះ ក៏នាងនៅតែឈឺចាប់ ពិសេសពេលបត់ជើងតូច ដែលគ្រូពេទ្យប្រាប់គាត់ថា នៅធ្ងន់ធ្ងរនៅឡើយ ៕ផ្តល់សិទ្ធដោយ កោះសន្តិភាពបើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម