រាំធុង បាស់ជាន់ជើងគ្នា ផ្ទុះហិង្សា កាប់ស្លាប់ម្នាក់
ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវក្មេងស្ទាវ មួយក្រុមព្រួតគ្នាវាយ និងចាក់បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័មក្នុង ពិធីមង្គលការមួយ ស្ថិតក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២ មិថុនា ២០១៥ ។បើតាមសាច់ញាតិជនរងគ្រោះ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះញឹម វណ្ណី អាយុ២៤ឆ្នាំ មុខរបរធ្វើចំការ មានស្រុកកំណើតនៅភូមិត្រាំង ឃុំថ្ម ពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ប្រភពបន្តទៀតថា នៅក្នុងពិធីមង្គលការនេះ មានចាក់ធុងបាស់ ហើយជនរងគ្រោះបានចូលរាំលេង ប៉ុន្តែក្នុងវង់រាំនោះពុំមានបញ្ហាទេ ស្រាប់តែលេចមុខ មនុស្ស២-៣នាក់ជាក្មេងស្ទាវ ក្នុងភូមិមិនដឹងថា មានរឿងអ្វីនោះទេក៏មក ដាល់ជនរងគ្រោះ។ឃើញសកម្មភាពដូច្នេះ ពួកគាត់ស្ទុះទៅជួយឃាត់ តែត្រូវជនដៃដល់ ច្រានពួកគាត់ឱ្យដួល។ ក្នុងសកម្មភាពនេះគេឃើញ មនុស្សជាច្រើននាក់ព្រួតគ្នាវាយជនរងគ្រោះ ដោយយកដំបងវាយ ក្បាលពីក្រោយ និងកាំបិតចាក់ ចំកំភួនជើង និងដងខ្លួនជាច្រើនកាំបិត បណ្តាលឱ្យដាច់ខ្យល់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយនាំគ្នារត់គេច ខ្លួនបាត់អស់។នៅព្រឹកថ្ងៃទី៣ មិថុនា មន្ត្រីនគរបាល នៃស្នងការដ្ឋានខេត្តបានចុះទៅត្រួតពិនិត្យសព ឃើញមានស្នាមរបួស ចំនួន៨កន្លែង ភ្លៅ៥កន្លែង ដងខ្លួន៣កន្លែង ចាក់ដោយកាំបិតចិត បន្លែចុងស្រួច។ប៉ូលិសបានបញ្ជាក់ថា ក្នុងកម្មវិធីមង្គលការនេះ ម្ចាស់ផ្ទះជាជនជាតិច្រាយ បានចាក់ធុងបាស់រាំលេង ដោយមានផឹកស្រាបៀរ និងស្រាពាងលាយគ្នា ហើយក្រុមក្មេងស្ទាវ ក្នុងភូមិ២០-៣០នាក់ចូលរាំ ក្រោយមកទៀតរាំជាន់ជើងគ្នា ក៏កើតជាជម្លោះចាក់សម្លាប់គ្នាតែម្តង ។ ជនសង្ស័យសមត្ថកិច្ច ស្គាល់មុខសញ្ញា អស់ហើយ គឺមិនអាចគេចខ្លួនរួចទេ៕ផ្តល់សិទ្ធដោយ កោះសន្តិភាពបើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!