ម្ហូបដ៏ញាក់សាច់ នៅវៀតណាម សម្លាប់ពស់ វែក ខ្វេះយកបេះដូង ដាក់ផឹកជាមួយស្រា (មានវិដេអូ)

 
 

វៀតណាម៖ ជាការពិត នៅក្នុងប្រទេសនិមួយៗ តែងតែមានមុខម្ហូប ប្រចាំតំបន់ និងប្រចាំប្រទេស ដែល ខុសប្លែកពីតំបន់ ឬប្រទេស ផ្សេងៗទៀត ។ ក្នុងនោះ ប្រទេសវៀតណាម ត្រូវគេដឹងថា ជា ប្រទេសមួយ ដែលមានមុខម្ហូប ធ្វើពី សាច់សត្វ ស្ទើរគ្រប់ប្រភេទ រួមទាំង ឆ្កែ ឆ្មា កណ្តុរ ជាដើម ។យ៉ាងណាមិញ អាហារមួយមុខ ដ៏គួរឲ្យញញើតបំផុតមួយ ដែលកំពុង បម្រើសេវាកម្ម នៅទីក្រុង ហូជីមិញ នោះ គឺ អាហារសំរាប់ បំប៉ន សុខភាពបុរស ដោយ ខ្វេះយកបេះដូង សត្វពស់ វែករនាម ទាំងរស់ ដាក់ក្នុងកែវ ស្រា ដើម្បីឲ្យ អតិថិជន ទទួលទាន ។ ក្នុងនោះដែរ តាមរយៈ វីដេអូ ឃ្លីបរបស់ កម្មវិធី ចម្លែកៗ freakiest feast ever គឺ មានពិធីករ ជាជនបរទេសមួយរូប ដែលបាន ទៅ សាកល្បងមុខម្ហូប រៀបរាប់ខាងលើនេះ នៅក្នុង ហាងមួយ ក្នុងទីក្រុងហូជីមិញ ។ ក្នុងវីដេអូនេះបង្ហាញថា ចុងភៅ បានយក សត្វពស់វែករនោមមួយ ក្បាល មកបង្ហាញពី ពិធីករ នោះ ហើយ ក៏កាប់ ក្បាល និង បន្តក់ឈាមពស់ ចូលក្នុងកែវ បន្ទាប់មក ក៏ ខ្វេះ បេះដូងពស់ ដែលនៅ តែលោត នៅឡើយ ចូលក្នុងកែវ ស្រា ។ពិធីករ ក៏ សាកល្បង ផឹកស្រាដែលមានបេះដូង ពស់ពិសដ៏សាហាវនេះ ហើយ ពិធីកររូបនេះ ក៏បានពិសា សាច់សត្វពស់ ដែលទើបសម្លាប់ ខ្វេះបេះដូង ចេញមកក្រៅនោះផងដែរ ៕ចង់ដឹងច្បាស់ ទស្សនាវីដេអូ ខាងក្រោមនេះ ៖ប្រភព coconutbangkokដោយ៖ ទីនខ្មែរឡូតបើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម