ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាសប្តាហ៍កន្លងទៅ

 
 

រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖លោក ហ៊ុន សែន រិះគន់បក្សប្រឆាំងតែថាមិនបំពានវប្បធម៌សន្ទនានៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៤១ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារនេះ លោក ហ៊ុន សែន បានរិះ គន់គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិទៅលើការសន្យាដំឡើងប្រាក់ខែ ការសន្យាធ្វើឲ្យកសិផលរបស់កសិករមានតម្លៃ និងការសន្យាផ្តល់ប្រាក់៥ម៉ឺនរៀលដល់ចាស់ៗជាដើម។ លោក ហ៊ុន សែន ថ្លែងថា «ខ្ញុំព្រះករុណាខ្ញុំនិយាយដោយត្រង់ ហើយក៏មិនរំលោភបំពាន លើវប្បធម៌សន្ទនាទេ ព្រោះនេះ ជាសេរីភាពនៃអ្នកគិតគូរ សម្រាប់បញ្ហាប្រទេស ហើយកំពុងកាន់អំណាចផងដែរ នោះនៅត្រង់ថាមានអ្នកខ្លះ គិតតែពីរឿង បញ្ហាបើកប្រាក់ខែ បន្ថយពន្ធដំឡើងប្រាក់ខែ ។ ខ្ញុំចេះតែឆ្ងល់ថា វាបានលុយមកពីណា បើបន្ថយពន្ធហើយ ឡើងប្រាក់ខែនេះ អាហ្នឹងប្រជាភិថុតិបោក នោះ មហាបោក»។ ប្រភព៖ VOD អ្នកតំណាងរាស្ត្របក្សប្រឆាំងស្នើលោក វ៉ា គឹមហុង បង្ហាញផែនទីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ១៤រូប ស្នើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បង្ហាញផែនទី ដែលកម្ពុជា កំពុងប្រើប្រាស់សព្វថ្ងៃ និងពន្យល់ពីនីតិវិធីក្នុងដំណើរការ បោះបង្គោលព្រំដែន។ សំណើនេះ ត្រូវប្រធានរដ្ឋសភា លោក ហេង សំរិន ចុះហត្ថលេខាបញ្ជូន ទៅមន្ត្រីរដ្ឋាភិបាល រូបនោះនៅថ្ងៃទី៣ ខែមិថុនា។ សំណើរបស់ អ្នកតំណាងរាស្ត្រ ដែលចង់ឲ្យមន្ត្រីរដ្ឋាភិបាល ផ្ដល់ផែនទី បានលើកហេតុផលថា កន្លងមក មានការអះអាង ផ្សេងគ្នា រវាងពលរដ្ឋ ដែលរស់នៅតាម ព្រំដែន និងមន្ត្រីជំនាញ កិច្ចការព្រំដែន របស់កម្ពុជា។ ប្រភព៖ RFA សម្ដេចក្រុមព្រះរិះគន់លោក សម រង្ស៊ី និងលោក កឹម សុខា ថាប្រើវប្បធម៌សន្ទនាបោកប្រាស់ពលរដ្ឋសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច បានរិះគន់សាជាថ្មីទៅកាន់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចំពោះការចូលរួមបង្កើត និងប្រើប្រាស់វប្បធម៌សន្ទនា ជាមួយ គណបក្សប្រជាជនកម្ពុជា។ ការរិះគន់នេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមយុវជន ២ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ដើម្បីបង្ហាញគោលនយោបាយ នៃចលនាយុវជន រាជានិយមកម្ពុជា។ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច បានរិះគន់ថា វប្បធម៌សន្ទនា របស់គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើឡើងដោយមិនមាន ភាពស្មោះត្រង់ ពិតប្រាកដ និងមិនដើម្បីប្រយោជន៍ ប្រទេសជាតិនោះទេ។ ប្រភព៖ RFA ពលរដ្ឋខ្មែរនិងចាមប៉ះទង្គិចជាមួយវៀតណាមនៅព្រំដែនខេត្តត្បូងឃ្មុំប្រជាពលរដ្ឋខ្មែរ រួមនិងជនជាតិចាម ប៉ះទង្គិចគ្នាជាមួយប៉ូលិស ការពារព្រំដែនវៀតណាម និងពលរដ្ឋវៀតណាម មួយរយៈពេលខ្លី នៅចំណុចដីមានជម្លោះ ១៦ហិកតារ នាភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការប៉ះទង្គិចនេះកើតឡើង ក្រោយពីពលរដ្ឋខ្មែរ និងចាម ប្រមាណ ៥០០នាក់ នាំគ្នាចុះពិនិត្យមើលទីតាំងដី មានជម្លោះនៅថ្ងៃទី៣១ ខែឧសភា នៅព្រំដែនខ្មែរ-វៀតណាម ក្នុងឃុំជាំ ស្រុកមេមត់ ដែលជាតំបន់មានជម្លោះដីធ្លីរវាងពលរដ្ឋខ្មែរ និងវៀតណាម ហើយខាងភាគីវៀតណាម រារាំងមិនឲ្យចូលម្ដងហើយ ម្ដងទៀត ប៉ុន្តែខាងភាគីខ្មែរបានព្យាយាម បុកទម្លុះរបាំងរបស់ភាគីវៀតណាម ដែលមានយោធាវៀតណាម ឈរការពារ រួមទាំងពលរដ្ឋវៀតណាម សរុបប្រមាណ ៥០០នាក់ដែរ។ ពលរដ្ឋខ្មែរនិងអាជ្ញាធរមូលដ្ឋានអះអាងថា ដីដែលខាងវៀតណាម ហាមឃាត់មិនឲ្យភាគីខ្មែរចូលនោះ គឺជាដីខ្មែរ។ ប៉ុន្តែមន្ត្រីប៉ូលិសព្រំដែនខ្មែរ មិនធ្វើអត្ថាធិប្បាយយ៉ាងណាជុំវិញដីមានជម្លោះនេះទេ។ ប្រភព៖ RFA លោក ហោ ណាំហុង ប្រាប់ឧបការីរងអាមេរិកថា ច្បាប់អង្គការមិនមែនដើម្បីរឹតត្បិតសេរីភាពទេរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ថ្លែងប្រាប់ឧបការីរងក្រសួងការបរទេស សហរដ្ឋអាមេរិកថា ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមិនមានទិសដៅប្រឆាំង ឬកម្រិតសកម្មភាព របស់អង្គការសង្គមស៊ីវិលនោះទេ ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយឧបការីរងក្រសួង ការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក Scott Busby នៅព្រឹកនេះ លោក ហោ ណាំហុង មានប្រសាសន៍ថា លោកបានប្រាប់ទៅលោក Scott Busby ថា ច្បាប់អង្គកានេះនឹងធ្វើឲ្យមានកិច្ចសហកាល្អ និងតម្លាភាពរវាងសង្គមស៊ីវិល ជាមួយសង្គមស៊ីវិល និងសង្គមស៊ីវិល ជាមួយរាជរដ្ឋាភិបាល។ ប្រភព៖ VOD លោក ហ៊ុន សែន ប្រាប់សង្គមស៊ីវិលកុំឲ្យបារម្ភពីច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅមន្ត្រីសមាគម និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ កុំព្រួយបារម្ភឲ្យសោះចំពោះសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលរដ្ឋាភិបាលនឹងដាក់ជូន រដ្ឋសភាអនុម័ត នាពេលខាងមុខនេះ។ លោក ហ៊ុន សែន អះអាងថា ច្បាប់នេះ មិនមែនបង្កើតឡើង ដើម្បីរឹតត្បិតសេរីភាព របស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលឡើយ តែផ្ទុយទៅវិញ វានឹងការពារស្ថាប័នទាំងនោះ។ «សូមឲ្យអង្គការក្រៅរដ្ឋាភិបាល កុំបារម្ភពីរឿងច្បាប់នេះ ច្បាប់នេះការពារអ្នក និងទ្រទ្រង់អ្នក នឹងបើកសកម្មភាពទូលាយឲ្យអ្នក ទៅតាមការធានាដែលមានលើផ្លូវច្បាប់មួយ។ ច្បាប់នេះរដ្ឋធម្មនុញ្ញ បានតម្រូវក្នុងមាត្រា ៤២ »។ នេះជាការបរិយាយរបស់លោក ហ៊ុន សែន។ ប្រភព៖ ថ្មីៗ លោក សម រង្ស៊ី ត្រៀមយកបញ្ហាអន្តោប្រវេសន៍ ព្រំដែន និងព្រៃឈើ ទៅនិយាយជាមួយលោក ហ៊ុន សែនក្នុងវីដេអូឃ្លីប ជាង៦នាទី ជួបអ្នកគាំទ្ររបស់ខ្លួននៅទីក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៥ ដែលទើបបង្ហោះនៅលើហ្វេសបុកខ្លួន កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលជាទុកកង្វល់ អ្វីដែលជាការឈឺចាប់ អ្វីដែលជាការព្រួយបារម្ភរបស់ប្រជារាស្ត្រខ្មែរ នេះហើយជាប្រធានបទ នៃវប្បធម៌សន្ទនា។ ខ្ញុំមិនទាន់មានឱកាសច្រើន លើសលុបទេ ប៉ុន្តែពេលណាដែលមាន ឱកាសនិយាយជួបជាមួយ ថ្នាក់ដឹកនាំគណបក្សប្រជាជន គឺលើកពីបញ្ហាព្រំដែន បញ្ហាបូរណភាពទឹកដី បញ្ហាអន្តោប្រវេសន៍ បញ្ហាព្រៃឈើ បញ្ហាទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិធម្មជាតិ ដែលយើងបាត់បង់ ដែលយើងព្រួយបារម្ភថា នឹងរលាយសាបសូន្យ ក៏យើងនឹងការពារឲ្យបានត្រឹមត្រូវ»។ ប្រភព៖ ថ្មីៗបញ្ចូលអត្ថបទដោយ សី

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម