ឆេះ​ឡ​ដុត​ធ្យូង​យក​ចំហាយ​ទឹក​ ស្ទី​ម​ក្នុង​ភ្នំពេញ​ស្ព​ត​ក្លិប

 
 

រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅឆេះចេញពីក្នុងឡធ្យូង សម្រាប់ដុតយក ចំហាយទឹកស្ទីម នៅក្នុង ក្លិបហាត់ ប្រាណភ្នំពេញស្ព័តក្លិប បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ១២ និង៤០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី៥ មិថុនា ២០១៥ ស្ថិតនៅ ចំណុចផ្លូវលេខ៤៣០ កែងផ្លូវលេខ៤៦៤ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។ប្រភពព័ត៌មានបានឲ្យដឹងថា ឡធ្យូងដុតយកចំហាយបាញ់ចូលទៅក្នុងបន្ទប់ស្ទីមនីមួយៗ ដែលស្ទើរពេញ មួយថ្ងៃបាន ដុតធ្យូងទុកចោល គ្រាន់តែដុតភ្លើងខ្លាំងនៅពេល ដែលមានភ្ញៀវ ចូលស្ទីម និងមានរងើក តិចៗទុកចោល នៅពេលដែល អត់មានភ្ញៀវ ចូលស្ទីម ហើយនៅជាប់ នឹងឡធ្យូងនោះ មានគំនរបាវធ្យូងជាច្រើន បាវនៅជិតនោះ ទើបពេលដែល អណ្តាតភ្លើងឆាបឆេះ ចេញជា អណ្តាតភ្លើងសន្ធោសន្ធៅ ឆេះឆ្លងរាល ដាលដល់ បាវធ្យូង ។ តែសំណាងល្អ មានរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការ នគរបាលរាជធានី ភ្នំពេញមួយគ្រឿង មកដល់ទាន់បា នបាញ់ពន្លត់ រលត់ទាំងស្រុង នៅវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រ ។ប្រភពបន្តថា ឡធ្យូងដុតយកចំហាយទឹកនេះ ដាក់ក្នុងបន្ទប់មួយនៅជាប់របងក្លិប ទើបមិនបណ្តាលឱ្យឆ្លង រាលដាល ធ្វើឲ្យខូចខាតដល់ក្លិបទេ គ្រាន់តែឆេះ ខូចខាតសម្ភារឡធ្យូង ទាំងស្រុង តែមិនបណ្តាល ឱ្យមានអ្នករងរបួសទេ ៕ផ្តល់សិទ្ធដោយ កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម