ក្រុមហ៊ុនអិន ស៊ី អិច (ហុងដា) នឹងរៀបចំ កម្មវិធីក្រោម ប្រធានបទ ” ស្រលាញ់ន រណាម្នាក់ ត្រូវពាក់ មួកសុវត្ថិភាព”

 
 

ក្រុមហ៊ុនអិន ស៊ី អិច (ហុងដា) នឹងរៀបចំ កម្មវិធី”ក្តីបារម្ភដ៏ធំធេង ពីហុងដា” ក្រោម ប្រធានបទ” ស្រលាញ់ន រណាម្នាក់ ត្រូវពាក់ មួកសុវត្ថិភាព”ដើម្បីឆ្លើយតបទៅច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ដែលទើប អនុម័តដោយរដ្ឋសភា តម្រូវឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ជាមួយត្រូវពាក់ មួកសុវត្ថិភាព ក្នុងពេលបើកបរ និងក្នុងគោលបំនងចូលរួម ចំនែកកាត់បន្ថយ ការរង ប៉ះទង្គិចដល់ក្បាលក្នុង ខណៈមាន គ្រោះថ្នាក់ចរាចរណ៍។ ព្រឹត្តិការណ៏ដ៏សប្បុរសនេះនឹង ប្រព្រឹត្តទៅនា ថ្ងៃទី09 ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ នៅសាល មហោស្រពកោះ ពេជ្រអគារ “L” វេលាម៉ោង 01:០០រសៀល រហូតដល់ម៉ោង 05:០០ ល្ងាចក្រោម អធិបតីរបស់ ថ្នាក់ដឹកនាំនៃ ក្រុមហ៊ុន អិន ស៊ី អិច និងតំណាង គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកតំណាងកាកបាទ ក្រហមកម្ពុជា អង្គការក្រៅ រដ្ឋាភិបាល និងលោក លោកស្រី ម្ចាស់សាខា និងចូលរួមដោយ អតិថិជន ហុងដាផងដែរ។ជាមួយឱកាសដ៏កម្រនេះ ក្រុមហ៊ុនក៏មានរៀបចំកម្មវិធី ការជិះសាកល្បងម៉ូតូ HONDAMOOVE ក្នុងការបង្ហាញពី សុវត្ថិភាពក្នុង ការបើកបរ ពីវេលាម៉ោង 3រសៀល ដល់ម៉ោង 6ល្ងាច ដែលមានការលេង ហ្គេមកំសាន្ត ផ្សេងៗ ជាមួយនឹងរង្វាន់ Free Free ភ្លាមៗជាច្រើន ដោយអ្នកគ្រាន់ តែចុះឈ្មោះដោយ ផ្ទាល់នៅទីតាំងខាងលើ។ ជួបគ្នានាថ្ងៃអង្គារទី 9 ខែមិនុថា ឆ្នាំ២០១៥ កុំបីខាន! សម្រាប់ពត៏មានលម្អិតអាចតាមដាន បានតាមរយៈ គេហទំព័រហ្វេសប៊ុក www.facebook.com/ncxhonda.kh រឺ ទូរស័ព្ទលេខ 012 935 955/ 010 77 32 07.បញ្ចូលអត្ថបទដោយ ម៉ាខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម