ប្រជាពលរដ្ឋ ជាច្រើននាក់ ឡោមព័ទ្ធវាយ ចោរកាច់ក ម៉ូតូម្នាក់ ស្ទើក្ស័យសង្ខា នៅក្រោយផ្សារ ស្ទឹងមានជ័យថ្មី

 
 

ភ្នំពេញ : ប្រជាពលរដ្ឋ ជាច្រើននាក់ បានបញ្ចេញ កំហឹងយ៉ាងខ្លាំង ឡោមព័ទ្ធវាយ ចោរលួចកាច់ក ម៉ូតូម្នាក់ ស្ទើរក្ស័យសង្ខា នៅខាងក្រោយផ្សារ ស្ទឹងមានជ័យថ្មី ក្រុម០២ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលាម៉ោង ៩:១៥នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥នេះ ។

ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ទាំងអាវុធហត្ថ និងនគរបាលទៅជួយទាន់ កុំអី ត្រូវតុលាការ ប្រជាជន ប្រហារជីវិត នៅយប់នេះបាត់ទៅហើយ ។

ក្រោយការជួយឃាត់ ពីការវាយរបស់ ប្រជាពលរដ្ឋនោះ ជនសង្ស័យដែល មានឈ្នោះភួង មករា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាក ត្រូវបានបញ្ជូនមក នគរបាលប៉ុសិ៍ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម