តូចចិត្ត ប្រពន្ធ សុំ​លែងលះ បុរស​ម្នាក់​ ចង​.​ក​ ធ្វើ​អត្តឃាត

 
 

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានសម្រេច ចិត្តចង.កសម្លាប់ខ្លួន បន្ទាប់ពីតូចចិត្តប្រពន្ធសុំលែង ដែលហេតុការណ៍នេះបង្ក ឱ្យកាលពីវេលាម៉ោង ០៨ និង៣០នាទីយប់ថ្ងៃទី០២ មិថុនា ២០១៥ កន្លងមក ស្ថិតខាងក្រោយផ្ទះ ចម្ងាយប្រហែល៣០ម៉ែត្រ ក្នុងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះរឿន លីម អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ តាមការផ្ដល់ព័ត៌មានពីអ្នកស្រុកនៅទីនោះឱ្យដឹងថា ក្រុមគ្រួសារខាងលើ រស់នៅមិនសូវចុះសម្រុងគ្នាទេ តែងតែមានរឿងឈ្លោះ ប្រកែកគ្នាជាញឹកញាប់ ហើយខាងស្រីតែងតែសុំលែងលះរហូត ដោយមិនដឹងមូលហេតុ ច្បាស់លាស់នោះទេ ។

ជាក់ស្ដែងនៅថ្ងៃកើតហេតុនោះ ស្ត្រីជាប្រពន្ធបានសុំលែងគ្នាម្ដងទៀត ធ្វើឱ្យបុរសជាប្ដី មានការតូចចិត្តយ៉ាងខ្លាំង ហើយក៏មិនមាត់អ្វីដែរ ។ លុះវេលាកើតហេតុ បានបាត់ពីផ្ទះ មិនដឹងទៅណា ក៏នាំគ្នាដើររក ស្រាប់តែទៅឃើញចង.កនឹងក្រមាលើដើមឈើ ក្រោយផ្ទះស្លាប់បាត់ទៅហើយ ។ សមត្ថកិច្ចពិនិត្យ សពបញ្ជាក់ថា បុរសរងគ្រោះពិតជាបានចង.កធ្វើអត្តឃាតមែន ហើយបានប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម