ស្រវឹងទឹកប្តូរនិស្ស័យ បើករថយន្តបុកបាក់ ដើមក្ងោក និងរបងផ្ទះលក់ សម្ភារសំណង់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តលឿនដូចហោះ ទៅប៉ះក្បាលនាគពុះចែក ទ្រូងផ្លូវ រេចង្កូតទៅបុកដើម ក្ងោកបាក់១ដើម រួចហើយជ្រុល ទៅបុករបងដែក ផ្ទះលក់សម្ភារសំណង់ មួយកន្លែង បាក់អស់ជាច្រើនផ្ទាំង កាលពីវេលា ម៉ោង ២និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៤ មិថុនា តាមផ្លូវ ម៉ៅសេងទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២ AD- ៧៤៣៨ បើកបរដោយ បុរសម្នាក់ក្នុង ស្ថានភាពស្រវឹង ធ្វើដំណើរតាម បណ្តោយផ្លូវ ម៉ៅសេងទុង ទិសដៅពីកើតទៅលិច ក្នុងល្បឿន លឿន លុះមកដល់ ចំណុចកើតហេតុក៏ ប៉ះក្បាលនាគពុះ ចែកទ្រូងផ្លូវវេ ក្បាលនាគខុសគន្លង ធ្វើឲ្យរថយន្តរេចង្កូត ទៅបុកដើមក្ងោក នៅតាម ចិញ្ចើមផ្លូវបាក់ ១ដើម ហើយក៍ជ្រុលទៅ បុករបងដែករបស់ ផ្ទះសម្ភារសំណង់ បាក់អស់ជាច្រើន ផ្ទាំង រីឯរថយន្តខ្ទេច មួយកំណាត់មុខ ទាំង ស្រុង តែសំណាងល្អ អ្នកបើករថយន្ត មិនមានរងរបួសទេ បានបើកទ្វាររថយន្ត រត់គេចខ្លួន បាត់ស្រមោល ។
ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបាន នគរបាលចរាចរណ៍ រាជធានីភ្នំពេញ ស្ទូចយកទៅរក្សាទុកនៅក្រុង ដើម្បីរកម្ចាស់ មកដោះស្រាយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!