ស្រវឹងស្រាខឹង​ ប្រពន្ធមិនបើក ទ្វារឲ្យ យកអង្រែ វាយក្បាល ហូរឈាម ស្រោចខ្លួន

 
 

កណ្តាល ៖ បុរសម្នាក់ បានយកអង្រែបុកគ្រឿង វាយក្បាលប្រពន្ធ បណ្តាលឲ្យហូរ ឈាមស្រោចខ្លួនបន្ទាប់ ពីខឹងមិនបើកទ្វារផ្ទះ ឲ្យចូល បន្ទាប់ពីបុរសជាប្តី ត្រឡប់ មកពីផឹកស្រា កាលពីវេលាម៉ោង ២២និង៤៥នាទី យប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងផ្ទះស្ថិត នៅភូមិ ព្រែកសំរោង៣ សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ។

ប្រភពព័ត៌មាន ពីនគរបាល មូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹម មុំ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ។ ចំណែកបុរសជាប្តី មានឈ្មោះ សំ ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ-ភូមិ សង្កាត់កើតហេតុ ខាងលើ ។

មន្រ្តីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តី បានត្រឡប់មកពី ផឹកស្រាស្រវឹងជោកជាំ ហើយបានស្រែក ហៅប្រពន្ធខ្លាំងៗឲ្យ បើកទ្វារពេលនោះ ប្រពន្ធបានបើកទ្វារ ឲ្យតែបន្តិច រួចក៏ឡើងទៅ លើផ្ទះបាត់ទៅ ។ ពេលនោះបុរសជាប្តី បានស្រែកខ្លាំង ជេរប្រពន្ធខ្លាំង ហើយដើរចូល ទៅក្នុងផ្ទះ ស្ទុះទៅទាញយកអង្រែ វាយបំផ្លាញ ទ្រព្យសម្បត្តិ រួចឡើងទៅលើផ្ទះ វាយប្រពន្ធ បណ្តាលឲ្យ បែកក្បាលហូរឈាម ស្រោចពេញខ្លួនតែម្តង ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយមានអំពើហិង្សា បែបបនេះ អ្នកជិតខាងដែល នៅក្បែរនោះទៅជួយ អន្តរាគមន៍ ផងដែរ ។

ក្រោយកើតហេតុ បុរសជាប្តី ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីចាត់ការបន្ត ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម