ទារិកាទើបនឹង កើត ត្រូវបាន ស្រមោចស៊ី ទាំងរស់

 
 

រុស្សី៖ ទារិកាដែលទើបតែ ឃើញព្រះអាទិត្យ ត្រូវបានគេ ប្រទះឃើញ ក្នុងសភាព យ៉ាងអាណោចអាធ័ម ខណៈដែល វាកំពុងតែ ត្រូវបាន សត្វស្រមោច ស៊ីទាំងរស់ នៅក្នុងគុម្ពព្រៃ មួយកន្លែង នៅក្នុងទីក្រុង Chelyabinsk។

តាមរយៈសម្ដីប៉ូលីស បានឲ្យដឹងថា ទារិកានេះ មានអាយុ ប្រហែល ជា ៣ថ្ងៃ និងត្រូវបាន ប្រទះឃើញ ដោយបុរសម្នាក់ ដែលគាត់ បាន លឺសម្លេង ក្មេងនេះយំ នៅពេលដែល គាត់កំពុងតែ ដើរតាម ផ្លូវកាត់។ ទារិកានេះ ត្រូវបានគេដាក់ នៅលើគំនរ ស្លឹកឈើ និង មានស្រមោចជាច្រើន គ្របដណ្ដប់ ពីលើវា។ ប៉ូលីសបានបន្ដថា ប្រសិនជានាង មិនត្រូវបាន នរណាឃើញនោះទេ នោះនាងប្រាក ជាមិនរស់ទេ។ តែសំណាងល្អដែល មានមនុស្សឃើញ និងហៅឡាន សង្គ្រោះបន្ទាន់ មកភ្លាមៗ ហើយពួកគេ ក៏រំពឹងថា នាងនឹងអាច ជាសះស្បើយ ក្នុងពេលឆាប់ៗនេះ។ 

សម្រាប់ពេលនេះ ប៉ូលីស កំពុងតែធ្វើការសើុបអង្កេត ទៅលើករណីទារិកានេះ៕



រូបភាពទារិកា នៅក្នុងមន្ទីរពេទ្យ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម