វីជេ រតនា រកបានអ្នកថ្មីស្អំបេះដូងជំនួស សន នាងផល្លីកា
ភ្នំពេញៈ វីជេ រតនា ក្រោយពីដើរ ដល់ផ្លូវបែកបាក់ ជាមួយគូស្នេហ៍ រួមដំបូលតែមួយ នាង សន នាងផល្លីកា កាលពីពាក់កណ្តាល ឆ្នាំ២០១៤មក លោកត្រូវបានទស្សនិកជន និងអ្នកគាំទ្រ ដាក់ រហស្សនាមឲ្យថា ជាបុរសអភ័ព្វស្នេហ៍ ប៉ុន្តែពេលនេះ លោកបានសម្រេចចិត្ត បង្ហាញមុខគូស្នេហ៍ថ្មី ដើម្បីបង្ហាញឲ្យអតីតសង្សារចាស់ បានឃើញពីក្តីសុខ និងស្នេហាផ្អែមល្ហែមរបស់ខ្លួន ក្រោយ បែកបាក់គ្នា។
អស់រយៈពេលជិតមួយឆ្នាំ ហើយដែលពិធីករ ប្រចាំស្ថានីយទូរទស្សន៍ My TV វីជេ រតនា បានសម្ងំរស់នៅ ជាមួយភាពឈឺចាប់ ខ្លោចផ្សារ ដោយ សារតែគូស្នេហ៍កំសត់កម្រ នាង ផល្លីកា ផ្តាច់ទំនាក់ទំនងស្នេហ៍ មិនស្តាយស្រណោះ អនុស្សាវរីយ៍ផ្អែមល្ហែម ដោយសារតែមាន អ្នកទី៣ មានទ្រព្យ សម្បត្តិ ចូលជ្រែកស្នេហ៍របស់ពួកគេ។ ជានិច្ចកាលគេតែងឃើញ លោកបង្ហាញអារម្មណ៍ និងទឹកមុខសោកសៅ ជាប្រចាំរហូតដល់ លោកបាន ទទួលរហស្សនាម ពីមហាជនថា ជាបុរស អភ័ព្វស្នេហ៍ ថែមទៀតផង ។
បើទោះបីជា ចំណងស្នេហ៍អតីតនេះ បានធ្វើឲ្យវីជេ រតនា ឈឺចាប់សម្រក់ទឹកភ្នែក កម្រិតណាក៏ដោយ ប៉ុន្តែពេលវេលាបាន ព្យាបាល ការឈឺចាប់ របស់លោក ឲ្យជាសះស្បើយបន្តិចម្តងៗ ទៅតាមពេលវេលា ។រហូតមកដល់ពេលនេះ លោកក៏បានចាប់ផ្តើម បើកបេះដូង ជាថ្មី ដោយបានទទួលយកនារី រូបស្រស់សោភាវ័យក្មេងម្នាក់ មកធ្វើជាគូស្នេហ៍ ជាលើកទី២ ដើម្បីសាងភាពផ្អែមល្ហែម ជាមួយគ្នា ។
ក្រោយពីតារារូបនេះ បានជួបស្នេហាថ្មីមកទឹកមុខ ហាក់មានភាពស្រស់ស្រាយ និងចាប់ផ្តើមជោគជ័យ ការងារកាន់តែច្រើន ។ មិនតែប៉ុណ្ណោះជានិច្ចកាល លោកតែងតែថតរូបបង្ហាញ កាយវិការឱបរឹត ស្និទ្ធស្នាល ជាមួយគូស្នេហ៍ថ្មី បង្អួតអ្នកលេង Facebook ជាប្រចាំ ឲ្យតែពួកគេ បានទៅណាមកណា ជាមួយគ្នាម្តងៗ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!