​ប្អូន​​ប្រុស​​ហៅ​​មិត្ត​ភក្តិមក​ស៊ី​ផឹក នៅ​ផ្ទះ ដូច​ឱ្យ​មក រំលោភ​​បង​​ស្រី នគរបាល​ ក្របួច​ជាប់​

 
 

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ចាប់នារីម្នាក់រំលោភ ហើយត្រូវនារី រងគ្រោះស្រែក ផ្អើលឆោឡោឡើង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃទី០២ មិថុនា ២០១៥ ស្ថិតនៅចំណុចផ្ទះ នារីរងគ្រោះ ក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ  ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះជុន សារឿន អាយុ២១ឆ្នាំ រស់នៅក្នុងភូមិ- កើតហេតុ ខាងលើ ។ ចំណែកនារី រងគ្រោះអាយុ២៣ឆ្នាំ ។

បើតាមសម្តីនារីរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យដែលចាប់នាង រំលោភនោះ គឺជាមិត្តភក្តិ របស់ប្អូនប្រុសរបស់នាង ហើយនៅ ល្ងាចថ្ងៃកើតហេតុ ប្អូនប្រុសរបស់នាង បានហៅជន សង្ស័យមកផឹក ស៊ីជាមួយដែរ និងក៏មានឪពុក របស់នាង ចូលរួមទៀត។

ប្រភពបន្តទៀតថា ដោយការហូបចុកនោះចេះតែអូសបន្លាយរហូតដល់យប់ជ្រៅ ជនសង្ស័យ បានផឹកស្រា រហូតដល់ ស្រវឹងក៏សម្រាក នៅផ្ទះនាង ហើយគាប់ជួនពេលនោះ មេឃកំពុងភ្លៀងផង ត្រូវឪពុក និងប្អូនប្រុស របស់នាង ចេញទៅ ឆ្លុះរកត្រីទុក ធ្វើម្ហូបថ្ងៃស្អែក ហើយម្តាយ នាងក៏សម្រាកនៅ ខាងក្រៅផ្ទះ ។

ប្រភពបន្តទៀតថា ដោយឃើញឱកាសស្ងាត់ ស្រាប់តែជនសង្ស័យរូបនោះបានចូលមកចាប់ នាងរំលោ ភសេពសន្ថវៈ រួចហើយនាង ក៏ស្រែកផ្អើលដល់ម្តាយដែលនៅខាងក្រៅ ផ្ទះឱ្យជួយ និងមាន ប្រជាពលរដ្ឋជិតខាងផង នាំគ្នាឃាត់ ខ្លួនបានតែម្តង ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម