ក្មេងស្រីម្នាក់ លង់ទឹកស្រះស្លាប់ ខណៈ ឪពុក-ម្តាយ មិននៅផ្ទះ
រតនគិរី ៖ យ៉ាងហោចណាស់ក្មេងប្រុស-ស្រីចំនួន ៣នាក់ ចុះលេងទឹកស្រះក្រោយផ្ទះ ក្នុងនោះ ក្មេងស្រីម្នាក់ បានលង់ ទឹកស្លាប់ ខណៈឪពុក-ម្តាយ ជាប់រវល់ទៅផ្សារទុកកូនស្រីនៅផ្ទះម្នាក់ឯង ។ ហេតុការណ៍នេះកើតឡើង កាលពីវេលា ម៉ោង ៩និង៤នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី ។
បើតាមក្រុមគ្រួសារ ក្មេងស្រីរងគ្រោះ ប្រាប់ឲ្យដឹងថា កូនស្រីគាត់ មានឈ្មោះ វ៉ែន រចនា អាយុ ៨ឆ្នាំ ជាសិស្ស រៀននៅ សាលាបឋម សិក្សាថ្នាក់ទី១ ស្រែអង្ក្រង ។ ប្រភពខាងលើបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុប្តី-ប្រពន្ធ ពួកគាត់បាន ជិះម៉ូតូទៅផ្សារកូនមុំ តាំងពី ម៉ោង ៧ព្រឹកម្ល៉េះ ដោយទុកកូនស្រីនៅផ្ទះម្នាក់ឯង លុះពួកគាត់ត្រឡប់មកពីផ្សារវិញ ស្រាប់តែបាត់កូនស្រី ក៏នាំគ្នាដើរតាម ផ្ទះអ្នកជិតខាង តែមិនឃើញ មួយសន្ទុះក្រោយមក ដើរទៅមើលស្រះទឹកក្រោយ ផ្ទះ ក៏ប្រទះឃើញសពកូនស្រីអណ្តែតទឹក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ អ្នកជិតខាង នាំគ្នាស្រង់ចេញ ពីទឹកស្រះ ដោយ ក្តីទុក្ខសោកស្តាយស្រណោះ ព្រោះគ្រួសារគាត់មានកូនស្រី តែមួយគត់(កូនទោល) ។
ប្រភពព័ត៌មានផ្សេងទៀត ប្រាប់ឲ្យដឹងថា ពួកគាត់ឃើញក្មេង ២-៣នាក់ ដើរលេងជាមួយគ្នា តែមិនដឹង យ៉ាងម៉េច ចុះលេងទឹកស្រះតែម្នាក់ឯង ។ ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកកូនមុំ សុំធ្វើការ អំពាវនាវ ដល់ក្រុមគ្រួសារ ដែលមានក្មេង តូចៗ កុំធ្វេសប្រហែសដោយទុក កូនចោលម្នាក់ឯង ពេលមានហេតុការណ៍ កើតឡើង ទើបមានវិប្បដិសារីអស់មួយជីវិត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!