កូនប្រុស​អកត្តញ្ញូវាយ​​ឪពុក​ បង្កើត​នឹង​ ដំបង​ឈើ​ ជ្រុង​ស្លាប់

 
 

ខេត្តត្បូងឃ្មុំ ៖ កូនប្រុសអកតញ្ញូម្នាក់ឈ្មោះ ផេង ហុក អាយុ២៦ឆ្នាំ នៅភូមិជីបេះ ឃុំមេមត់ ស្រុកមេមត់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីយកឈើជ្រុងវាយសំពងក្បាល និងខ្លួនប្រាណឪពុក បង្កើតរបស់ ខ្លួនរហូតស្លាប់ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈាន ចូលព្រឹកថ្ងៃទី៣ មិថុនា ២០១៥ ។

លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា មុននឹងឈាន ទៅដល់ ផ្ទុះហិង្សានោះ ដំបូងគេឭ សូរសំលេង ឈ្លោះប្រកែកគ្នាទៅវិញទៅមកតឹង សសៃ.ក ហើយក៏ឮ សូរសំលេងវាយ ខណៈពេល សាច់ញាតិនាំ គ្នាទៅមើល ស្រាប់តែ ឃើញលោក តាឈ្មោះផេង គីម  អាយុ៧៥ឆ្នាំ របួសក្បាល និងដងខ្លួនជាច្រើន កន្លែងដេក ដួលស្តូកស្តឹង នៅនឹងកន្លែង។

រំពេចនោះក៏មានការភ្ញាក់ផ្អើលឆោឡោនាំគ្នាប្រញាប់ដឹកលោកតាយកទៅសង្គ្រោះនៅ មន្ទីរពេទ្យ បង្អែកស្រុកមេមត់ តែដោយស្ថានភាព របួសមានមាន លក្ខណៈធ្ងន់ធ្ងរពេកលោកតា បានដាច់ខ្យល់ ស្លាប់បាត់ទៅ។

មន្ត្រីនគរបាលស្រុកមេមត់មួយរូបបានប្រាប់ឲ្យដឹងដែរថា ចំពោះមូលហេតុដែលឈានផ្ទុះ អំពើហិង្សានេះ នៅមិនទាន់ ទម្លាយឲ្យ ដឹងនៅឡើយទេ ដោយសារតែសាច់ញាតិសពបាន យំទួញ សោកគ្រប់ៗគ្នា ។ តាមប្រភពក្រៅ ផ្លូវការបានឱ្យដឹងថា កូនប្រុសរូបនោះ បានបែកថ្នាំ ញៀនផងដែរ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម