កម្លាំងនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ចុះដកហូតអំពូល នាំចូល ពីវៀតណាម គ្មានការអនុញ្ញាត

 
 

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ទី៣ នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋ កិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ នេះ បានចុះទៅធ្វើការឆែកឆេរនៅហាងលក់ គ្រឿងអគ្គិសនីយី ហោហេង ឌឿន ស្ថិតនៅ ផ្ទះលេខ៣១ែ០ ផ្លូវលេខ១១១ សង្កាត់អូរ ឫស្សីទី១ ខណ្ឌ៧មករា ក្រោយពីទទួលបាន ព័ត៌មានថា ម្ចាស់ហាង មួយនេះបានលួចនាំ ចូលអំពូលភ្លើង ពីប្រទេសវៀតណាម ដោយ ខុសច្បាប់ ។

លោកទូច យុទ្ធា នាយការិយាល័យទី៣ នៃនាយកដ្ឋានប្រឆាំងបទល្មើសក្រសួងមហា ផ្ទៃ បានបញ្ជាក់ថា ប្រតិបត្ដិការចុះទៅឆែក ឆេរនៅហាង លក់គ្រឿងអគ្គិសនីខាងលើនេះ បានធ្វើឡើងក្រោយពីមាន ពាក្យបណ្ដឹងរបស់ ក្រុមហ៊ុនដើមនៃការនាំចូលអំពូលពីប្រទេស វៀតណាម ។

លោកទូច យុទ្ធា បានបញ្ជាក់ទៀតថា ក្រោយពីបញ្ចប់ប្រតិបត្ដិការ ចុះឆែកឆេររួច មក កម្លាំងសមត្ថកិច្ចរបស់លោក បានដកហូត អំពូលចំនួន ១០៦អំពូល យកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើ សមត្ថកិច្ចមានវិធានការយ៉ាងណា ចំពោះម្ចាស់ទីតាំងនោះឡើយ ។

 




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម