គ្រួសារ​ក្រីក្រ ប្តី​ស្លាប់​ពេល​ មក​ព្យាបាល សុំ​មន្ទី​ពេទ្យ​ ជួយ​បូជាសព

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ខណៈប្រពន្ធកំពុងស្លៀកសម្លៀកបំពាក់ឱ្យ ក៏ស្រាប់តែ ដកស្រការ មាន់ស្លាប់ភ្លាមៗ នៅនឹងកន្លែង សម្រាកក្នុងមន្ទីរពេទ្យ បន្ទាប់ពីងូតទឹករួច បង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ០៣រសៀល ថ្ងៃទី០៣ មិថុនា ២០១៥ នេះ ស្ថិតនៅ មន្ទីរពេទ្យខ្មែរ-សូវៀត ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហ៊ូច គឹមឡេង អាយុ៣៧ឆ្នាំ មានទីលំនៅក្នុង ឃុំទួលស្វាយ ឃុំឈើខ្មៅ ស្រុកលើកដែក ខេត្តកណ្តាល មានប្រពន្ធឈ្មោះនាង ភ័ក្ត្រ អាយុ៣៣ឆ្នាំ មានកូនស្ រី២នាក់ក្នុងបន្ទុក ។

ប្រភពពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា ប្តីរបស់គាត់មានជំងឺរលាកថ្លើម និងរលាកស្រោមខួរ ដោយបាន មកសម្រាក ព្យាបាល នៅមន្ទីរពេទ្យ ខ្មែរ-សូវៀត កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៣ មិថុនា នេះ ហើយ ត្រូវក្រុមគ្រូពេទ្យឱ្យ សម្រាកក្នុង មន្ទីរពេទ្យនោះ ។ លុះរហូតដល់ វេលាកើតហេតុ ត្រូវប្តីរបស់ គាត់ត្អូញថា ក្តៅស្អុះណាស់ គាត់ប្រាប់ឱ្យ ទៅងូតទឹកចេញ បន្ទាប់ពីងូត ទឹករួច គាត់ក៏ស្លៀកពាក់ ឱ្យស្រាប់តែប្តីគាត់ ដកស្រការ មាន់ស្លាប់ភ្លាមៗ តែម្តង ។

ប្រភពបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍នេះ ត្រូវស្ត្រីជាប្រពន្ធសុំសំណូមពរឱ្យខាងមន្ទីរពេទ្យ មេត្តាជួយ បូជាសព ប្តីរបស់គាត់ផង ព្រោះគាត់ក្រីក្រណាស់ គ្មានលទ្ធភាពបញ្ជូនសព ទៅស្រុកវិញទេ គាត់គ្រាន់ តែចង់បានឆ្អឹងទៅ ស្រុកវិញតែ ប៉ុណ្ណោះ ។ ចំណែកឯខាង មន្ទីរពេទ្យ ក៏បានយល់ ព្រមចេញថ្លៃ បូជាសព ហើយទន្ទឹមនោះ លោកប្រធាន ប៉ុស្តិ៍ទំនប់ទឹក ក៏ចូលបុណ្យ ចំនួន៣ម៉ឺនរៀលផងដែរ ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម