ឃាត់ខ្លួន​ឪពុកមា​រំលោភ​ក្មួយ​ស្រី​ បង្កើត​អាយុ​ ១១​ឆ្នាំ

 
 

ខេត្តពោធិ៍សាត់ ៖ បុរសជាឪពុកមាតិរច្ឆានម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនតាម ពាក្យបណ្ដឹងរបស់ ស្ត្រីជាម្ដាយ ដែលតាមទាន់ បន្ទាប់ពី បានចាប់ក្មួយ ស្រីបង្កើតខ្លួនឯងអាយុ ១១ឆ្នាំម្នាក់ រំលោភរហូត បានសម្រេច ដែលហេតុការណ៍ នេះកើតឡើង កាលពីម៉ោង ០៥ និង៣០នាទីល្ងាចថ្ងៃទី០១ មិថុនា ២០១៥ ស្ថិតនៅលើ ផ្ទះក្មេងស្រី រងគ្រោះ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះង៉ែត សុគាំ អាយុ២៦ឆ្នាំ រីឯក្មេងស្រីរងគ្រោះ អាយុ១១ឆ្នាំ  ទាំង២នាក់ជាពូ និងក្មួយ ។

ប្រភពបន្តថា ស្ត្រីជាម្ដាយរបស់ក្មេងស្រីរងគ្រោះបានប្តឹងចោទប្រកាន់ថា កាលពីល្ងាចថ្ងៃទី០១ នោះ ខណៈដែល គាត់កំពុង បោកខោអាវ ក្រោយផ្ទះ លុះពេលក្រឡេកមក ស្រាប់តែឃើញ ឈ្មោះង៉ែត សុគាំ (ជាប្អូនថ្លៃ) រត់ចុះ ពីលើផ្ទះ ដោយមានការសង្ស័យ ក៏ឡើងទៅ សួរកូនស្រី ។ ពេលនោះកូនស្រី បានប្រាប់គាត់ថា ពូគាត់ ចាប់រំលោភ ហើយកូនស្រីគាត់ បានចង្អុលឱ្យមើល ទឹកកាមប្រឡាក់ លើប្រដាប់ភេទ និងក្បាលពោះ របស់នាង ។ ឃើញដូច្នេះ គាត់បានរត់ មកប្ដឹងនគរបាលប៉ុស្តិ៍ជាបន្ទាន់ ទើបឈានដល់ការ ឃាត់ខ្លួនយកមក សួរនាំតែម្ដង។ 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម