កម្លាំងអាវុធហត្ថ ចុះបង្ក្រាប និង ចាប់ខ្លួន មុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន១៧នាក់ នៅផ្ទះសំណាក់ ផ្កាថ្កុលមាស

 
 

ភ្នំពេញ : កម្លាំងអាវុធហត្ថ ខណ្ឌពោធិសែនជ័យ សហការណ៏ ជាមួយ កម្លាំងអាវុធហត្ថ ការិយាល័យ គ្រឿងញៀន រាជធានីភ្នំពេញ ដឹកនាំដោយ តំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១០:៤០នាទី យប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ បានបើកប្រតិបត្តិការ ចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅផ្ទះសំណាក់ថ្កុល មាសស្ថិត ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

លោក ជឹម រីទ្ធី មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិសែនជ័យ បានថ្លែងថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានចាប់ ឃាត់ខ្លួនជន សង្ស័យចំនួន១៧នាក់ ស្រី១២នាក់ ព្រមទាំងដកហូត ម្សៅក្រាម ពណ៌ស០២កញ្ចប់តូច ម៉ូតូ03គ្រឿង (CBR01គ្រឿង, C125ពីរគ្រឿង) ជញ្ជីង អេឡិចត្រូនិច01 និងសំភារះសម្រាប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន។


មេបញ្ជាការអាវុធហត្ថរូបនេះ បានបញ្ជាក់ថា ជនសង្ស័យទាំង១៧នាក់ ខាងលើនេះរួមមាន 1-សាង អៀន ប្រុស អាយុ 17ឆ្នាំ, 2-សួរ ម៉ាឡែន ប្រុស អាយុ16ឆ្នាំ, 3-វណ្ណមករា ប្រុស អាយុ33ឆ្នាំ, 4-សូ វុទ្ទី ប្រុស អាយិ 36ឆ្នាំ, 5-សូ រត្ន ប្រុស អាយុ22ឆ្នាំ, 6-ហេង សត្យារិទ្ធ ប្រស អាយុ22ឆ្នាំ ,7-ណុល សុភាព ប្រុស អាយុ37ឆ្នាំ, 8-កន វណ្ណដេត ប្រុស អាយុ31ឆ្នាំ, 9-ទូច វណ្ណះ ប្រុស អាយុ23ឆ្នាំ, 10-ឈិន សុ ហៀង ប្រុស អាយុ31ឆ្នាំ, 11-សេងសីហា ប្រុស អាយុ18ឆ្នាំ, 12-បូចាន់ណាក់ ប្រុស អាយុ30ឆ្នាំ, 13-ចាន់ ស្រីការ ស្រី អាយុ17ឆ្នាំ, 14-រឿងណារត្ន៌ ស្រី អាយុ29ឆ្នាំ ,15-រិទ្ធី ស្រីនិច ស្រី អាយុ 17ឆ្នាំ, 16-ជឹម សុជាតា ស្រី អាយុ18ឆ្នាំ, 17-ងួន វណ្នី ស្រី អាយុ 28ឆ្នាំ។

តាមបញ្ជាការអាវុធហត្ថរូបនេះ ក្រោយទទួលបានសេចក្តីរាយការណ៏ ពីសកម្មភាព ចូលទៅជួល បន្ទប់ផ្ទះសំណាក់ ដើម្បីនាំគ្នាជក់ និងចែកចាយ គ្រឿងញៀន រួចមក កម្លាំងរបស់លោក និងការិយាល័យប្រឆាំងគ្រឿងញៀនា រាជធានីភ្នំពេញ ដោយមានបញ្ជាផ្ទាល់ពី សំណាក់មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញនោះ បានចុះទៅស្រាវជ្រាវ រហូតឈានទៅដល់ការ ចាប់ខ្លួនពួកគេតែម្តង ។

ក្រោយការបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យទាំង១៧នាក់ ត្រូវបាន បញ្ជូនទៅកាន់ ទីបញ្ជាការដ្ឋានអាវុធ ហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម