កវីនីពន្ធ សុខ ជំនោ រងការជេរ ប្រទេចធ្ងន់ៗថា ជាមនុស្សត្រូវស្រី ទាត់ក្បាលចោល
ភ្នំពេញ៖ កវីនិពន្ធបទចម្រៀងល្បីឈ្មោះ នៅក្នុងផលិតកម្មហង្សមាស លោក សុខ ជំនោ ថ្មីៗនេះ ត្រូវបាន ទទួលរង នូវពាក្យសម្តីរិះគន់ និងការជេប្រមាថធ្ងន់ៗ ពីសំណាក់បុសម្នាក់ ដែលបានធ្វើឡើង តាមរយៈការសរសេរសារបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាសាធារណៈ។
នៅក្នុងអត្ថន័យខ្លឹមសារ ដែលត្រូវបានម្ចាស់Acount ឈ្មោះ គឹមឈីញញឹម សរសេរបង្ហោះនោះ បានធ្វើការរិះគន់លើលោក សុខ ជំនោ ថា «ផ្តាំទៅអាជំនោផងថា ខ្ញុំថ្លៃជាងឯង ព្រោះពូជខ្ញុំអត់ដែល ត្រូវបានស្រីទាត់ក្បាលចោល ព្រោះគ្មានសមត្ថភាពចិញ្ចឹមគេនោះទេ….ពូជខ្ញុំមិនដែលមាន ប្រវត្តិនិយាយមិនឈ្នះគេ ហើយBlock គេចោលនោះទេ។ អា ជំនោ អើយបើឯងគ្រាន់បើ មិនមែនត្រូវស្រីទាត់ក្បាលហែង(ឯង)ចោលដូច បាល់ទេ….ហែងនេះធ្វើឲ្យខូចឈ្មោះ ប្រុសគេឯង អស់ហើយ..»។
អត្ថន័យខ្លឹមសារដដែលនេះ បានសរសេរទៀតថា «បងស្រីម្នាក់នោះ គិតត្រូវហើយ ដែលមិនដើររួមផ្លូវជាមួយមនុស្សដូចហែងនោះ…អាអាចម៌អាសំរាម…ហែងស្អប់យូនណាស់ តែបទចម្រៀង ហែងលួចពីយួន មកកាឡៃឲ្យអ្នកចម្រៀងខ្មែរច្រៀងធ្វើអី????? អាខួក្បាលអាចម៌ អាខ្យល់..» ។
យ៉ាងណាមិញ បន្ទាប់ពីរងនូវពាក្យសម្តីរិះគន់ និង ជេរប្រមាថ ទៅលើអ្នកនិពន្ធ សុខ ជំនោ ដោយមិនសំ ចៃមាត់ពីសំណាក់ម្ចាស់ acount ខាងលើនេះភ្លាមៗនោះ គេក៏សង្កេតឃើញអ្នកនិពន្ធ រូបនេះហាក់មានការក្តៅក្រហាយខ្លាំង នៅក្នុងចិត្ត ព្រោះតែទទួលយកមិនបាននូវពាក្យសម្តី អសុរោះទាំងនេះរួច លោកក៏បានចេញ មុខសរសេរសារតបទៅវិញយ៉ាងខ្លីថា «ភាពថ្លៃថ្នូរពិតប្រាកដ របស់មនុស្ស លើការពិត គឺគោរព ឪពុក គោរពម្តា យដែលជាអ្នកមានគុណ ដោយប្រើឈ្មោះពិតរូបពិត..»។
ទោះបីជាយ៉ាងណាក៏ដោយ គេពុំបានដឹងទេថា តើអ្នកនិពន្ធ សុខ ជំនោ ជាមួយនឹងបុរសម្ចាស់ Acount ឈ្មោះ «គឹមឈី ញញឹម» ម្នាក់នេះ ធ្លាប់មានជម្លោះ ឬបញ្ហាអ្វីនឹងគ្នាកាលពីមុននោះឡើយ ទើបរហូតឈានដល់មាន ការសរសេរសាររិះគន់ និង ជេប្រមាថធ្ងន់ៗ លើបណ្តាញសង្គមហ្វេសប៊ុក ជាសាធារណៈបែបនេះ។
នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY មិនអាចទំនាក់ទំនាក់ ដើម្បីសុំការបកស្រាយបន្ថែមពីអ្នកនិពន្ធ សុខ ជំនោ ជុំវិញរឿងរ៉ាវខាងលើ បាននៅឡើយទ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!