ចោរឆក់ពីរនាក់ ត្រូវប្រជាពលរដ្ឋ ចាប់វ៉ៃក្រោយពី ធ្វើសកម្មភាព ឆក់ខ្សែកពី កម្មការនីកំពុង ជិះកង់តាមផ្លូវ
ភ្នំពេញ : ជនសង្ស័យពីរនាក់ បានធ្វើសកម្មភាព ឆក់ខ្សែកមិនបាន សំរេចពីកម្មការនី កំពុងជិះកង់តាម ផ្លូវត្រលប់ទៅផ្ទះ ត្រូវប្រជាពលរដ្ឋ ឃើញហេតុការណ៍ ព្រួតវ៉ៃក្បែរ សន្លប់រួចទើបប្រគល់ អោយ សមត្ថកិច្ច ។ ហេតុការណ៍ខាងលើនេះកើតហេតុ នៅវេលាម៉ោង6 និង30 នាទីថ្ងៃទី02 ខែមិថុនា ស្ថិត នៅតាម បណ្ដោយផ្លូវ ២៧១ កែងនិង៥១៤ ក្រុមទី១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនសង្ស័យទាំងពីរទី១មានឈ្មោះ អ៊ុ ឡុង ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ម្ដុំក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាអ្នអង្គុយខាងក្រោយ ជនសង្ស័យទី២ ឈ្មោះ ពិន រដ្ឋា ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរបុគ្គលិកវីអាយភីក្លឹប ស្នាក់នៅ ផ្ទះជួល ម្ដុំក្បាលថ្នល់ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ជាអ្នកបើកបរ ជាអ្នកធ្វើសកម្មភាពឆក់ ។
បើតាមប្រភពព័ត៍មានពីជនរងគ្រោះមានឈ្មោះ ហោន សុខគា ភេទស្រី អាយុ២៣ ឆ្នាំ មុខរបរកម្មការនី រោងចក្រមីនយ៉ាន ស្នាក់នៅផ្ទះ ជួល ម្ដុំវត្តប្រាសាទ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានប្រាប់អោយដឹងថា មុនពេលកើតគឺ ជនរងគ្រោះបាន ចេញ ពីធ្វើ ការរោងចក្របីនាក់បង ប្អូន ដោយជិះកង់ស្រាប់តែមកដល់កន្លែងកើត ហេតុស្រាប់តែ មានជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាក ស៊ុយសូគីឡែត ពណ៌ស ស្លាកលេខភ្នំពេញ 1CL 0353 បានធ្វើ សកម្មភាពឆក់ខ្សែកពីជនរងគ្រោះ រួចជិះរត់តែត្រូវជនរងគ្រោះ ស្រែកថាចោរៗ រួចក៏ត្រូវប្រជាពលរដ្ឋឃើញហេតុបាន ធាក់ដួលម៉ូតូ ជនសង្ស័យត្រូវប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ រត់មកដេញចាប់បាន ជនសង្ស័យទាំង រួចប្រគល់ឲ្យសមត្ថិកិច្ច ។
ក្រោយពេលកើតជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សាដើមថ្កូវ ចំណែក ជនសង្ស័យទាំងពីរកំពុងសាកសួរ នៅប៉ុស្តិ៍ នគរបាលផ្សាដើមថ្កូវ ដើម្បីបន្តនីតិវិធី ច្បាប់បញ្ចូនបន្ត ទៅតុលាការ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!