ប្តីកំណាច វាយប្រពន្ធកូនខ្ចី សន្លប់ រួចទាញកាំបិតផ្គាក់ គំរាមកាប់ សមត្ថកិច្ច ពេលអន្តរាគមន៍
កំពង់ឆ្នាំងៈ ស្ត្រីម្នាក់កូនខ្ចី ទើបបាន០១ខែ ៧ថ្ងៃ បានរងរបួសធ្ងន់ ដោយត្រូវប្តីវាយដំ ច្របាច់ក រហូតដល់ សន្លប់ធំ នៅម៉ោង៨និង៣០នាទី ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ ហើយត្រូវ បាន ប្រជាពលរដ្ឋ ក្នុងភូមិរាយការណ៍ អោយសមត្ថកិច្ចនគរ បាលមូលដ្ឋាន ជួយអន្តរាគមន៍ ប៉ុន្តែពេល សមត្ថកិច្ច ព័ទ្ធផ្ទះហៅបុរសជាប្តី អោយចុះមកពីលើផ្ទះ ជាច្រើនម៉ោង ទើបគេចុះមក ដោយដៃកាន់ កាំបិតផ្គាក់១ផង ធ្វើអោយសមត្ថកិច្ច រត់ចែក ជើងគ្នា រហូតជាង៤ម៉ោង ទើបសមត្ថកិច្ច សម្រុកចូល ចាប់ខ្លួនគេបាន។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិ អ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច បានអោយដឹងថា បុរសជាប្តីដ៏កំណាច រូបនោះមាន ឈ្មោះ ឃ្លោក ចិត្ត អាយុ ២៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំណែក ស្ត្រីជាប្រពន្ឋមានឈ្មោះជុំ ធី អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង បាន មករស់នៅ ស្រុកខាងប្តី នាងទើបតែសម្រាលកូន ស្រីអាយុ១ខែ ៧ថ្ងៃប៉ុណ្ណោះ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៏ថា មានអំពើហឹង្សាក្នុងគ្រួសារមួយ គឺស្ត្រីកូនខ្ចី ត្រូវបានបុរសជាប្តីវាយដំ និងច្របាច់ក បណ្តាល អោយសន្លប់ ពេលនោះសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាល មូលដ្ឋាន និងស្រុកចុះទៅដល់កន្លែងកើតហេតុ បានឃើញប្រពន្ធសន្លប់នៅ លើគ្រែ ក៏បានអោយ ម្តាយ ក្មេកស្ត្រីរងគ្រោះ នាំស្ត្រីរងគ្រោះទៅកាន់មណ្ឌលសុខភាពស្រុកកំពង់ត្រឡាច តែដោយរបួស ធ្ងន់ធ្ងរទើប គ្រូពេទ្យ បានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត។ ចំណែកបុរសជាប្តីបាន សម្ងំពពួន នៅលើផ្ទះមិនព្រមចុះ ហើយបានកាន់កាំបិតផ្គាក់ មួយយ៉ាងធំមកជាមួយផង ធ្វើអោយ សមត្ថកិច្ចនគរ បាលផ្អើលដកខ្លួនថយមួយរយៈ ក្រោយមកលោក ក៏បានដើរចូល ទៅនិយាយ លួងលោម ទល់មុខជាមួយគេ យ៉ាងយូរហូតដល់ បុរសនោះភ្លេចខ្លួន ទើបកម្លាំងសមត្ថកិច្ច ស្ទុះសម្រុកចូល ទៅចាប់ខ្លួនបាន និងដកហូត កាំបិតផ្គាក់ទុក។
ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងហើយបញ្ជូនខ្លួន ទៅស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី តាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!