ភ្ជួរ​ដី​ស្រែ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​មិន​ទាន់​ផ្ទុះ​ចំនួន៤០​គ្រាប់

 
 

ខេត្តឧត្តរមានជ័យ ៖  រដូវវស្សាឈានចូលមកដល់ ប្រជាកសិករគ្រប់ក្រុមគ្រួសារ តែងតែនាំគ្នីគ្នាចុះភ្ជួររាស់ ដីស្រែចម្ការរៀងៗខ្លួនឲ្យទាន់រដូវបង្កបង្កើតផលស្រូវ និងដំណាំផ្សេងៗផងដែរ ដោយឡែក អ្នកភូមិមួយគ្រួសារបានភ្ជួរដីស្រែ របស់ខ្លួនក៏ជួបប្រទះគ្រាប់កាំភ្លើង ដែលមិនទាន់ផ្ទុះចំនួន៤០គ្រាប់ ដែលនៅសេសសល់ពីសម័យសង្គ្រាម កាលពីព្រឹកថ្ងៃទី៣១ ឧសភា ២០១៥ កន្លងទៅនេះ ស្ថិតនៅក្នុងភូមិសុខដុមរម្មនា សង្កាត់កូនគ្រៀល ក្រុងសំរោង ។

អ្នកភូមិដែលប្រទះ ឃើញគ្រាប់នេះ ឈ្មោះ ហ៊ាង ហាក់ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ខាងលើបានរៀបរាប់ថា មុនពេលកើតហេតុ រូបគាត់ព្រមទាំងប្រពន្ធ កូននាំគ្នាទៅស្រែចម្ការ ដើម្បីភ្ជួររាស់ដីទុកដាំដំណាំស្រូវ និងដាំដំណាំផ្សេងៗ ស្រាប់តែប្រទះឃើញគ្រាប់កាំភ្លើងមិនទាន់ផ្ទុះចំនួន៤០ គ្រាប់ ដែលគេបានកប់ទុកក្នុងដីស្រែ ក្នុងនោះ គ្រាប់ប្រភេទM១៩ចំនួន៨គ្រាប់ និងគ្រាប់កាំភ្លើង៨០ មិល្លីម៉ែត្រចំនួន៣២គ្រាប់ រូបគាត់ក៏រាយការណ៍ទៅ អាជ្ញាធរមូលរដ្ឋានរួចហើយ ។

កន្លងមក ប្រជាពលរដ្ឋបានសង្កេតឃើញ មានហេឡូត្រាសតែងតែ បោសសម្អាតគ្រាប់មីនគ្រប់ទីកន្លែង ប៉ុន្តែគ្រាប់នៅតែមាន នៅពាសពេញផ្ទៃដីដដែល ហើយជាញឹកញាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តនេះភាគច្រើន បានទទួលរងគ្រោះ មានអ្នកខ្លះស្លាប់ និងអ្នកខ្លះរងរបួស។

ទោះបីជាបែបណាក្តី ប្រជាពលរដ្ឋសុំអំពាវនាវដល់រាជរដ្ឋាភិបាល ជួយបញ្ជូនក្រុមហេឡូត្រាសមក ជួយបោសសម្អាតសាជាថ្មី ព្រោះថានៅក្នុងខេត្តឧត្តរមានជ័យនេះ បានបញ្ចប់សង្គ្រាមដំណាក់ការ ចុងក្រោយបង្អស់ ថែមទាំងគ្រាប់មិនទាន់ផ្ទុះដែល កប់ក្នុងដីគ្រប់ប្រភេទផងដែរ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម