មន្ត្រីសុខាភិបាល ក្រុងប៉ោយប៉ែត ម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្ត បុករះរបងផ្ទះ អ្នកភូមិរបួស ធ្ងន់ខ្លួនឯង
ក្រុងប៉ោយប៉ែត៖ តាមប្រភពព័ត៌មានពីមន្ត្រី មានសមត្ថកិច្ចក្រុងប៉ោយប៉ែតបានឱ្យដឹងថា កាលពីវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី១ មិថុនា ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ក ឡើងដោយបុរសម្នាក់ឈ្មោះ តាំង ហាក់ឡេង ជាមន្ត្រីសុខាភិបាលនៃ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត2(ដីថ្មី) ក្រុងប៉ោយប៉ែត បានបើករថយន្ត ម៉ាកហាយឡិនឌ័រ មួយគ្រឿងទាំងស្រវឹកធ្លាក់ភ្នែក បុករះរបងផ្ទះពលរដ្ឋមួយកន្លែង នៅចំណុចខាងត្បូងសាលាវិទ្យាល័យ2ជាន់ ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ និងក្រុងប៉ោយប៉ែត បណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯង ។
ប្រភពបានបន្តថា បុរសជាមន្ត្រីសុខាភិបាលឈ្មោះ តាំង ហាក់ឡេង មានអាយុប្រមាណជាង40ឆ្នាំ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នោះមុនពេលកើតហេតុ គឺរូបគាត់បានចូលរួម ក្នុងកម្មវិធីជប់លៀង ថ្ងៃបុណ្យទិវាកុមារពិភពលោក នៅក្នុងបរិវេណមន្ទីរពេទ្យ បង្អែកខាងលើ តាំងពីព្រលប់រហូតមក ។
បន្ទាប់ចប់កម្មវិធី បុរសរូបនោះបានបើករថយន្ត របស់ខ្លួនម៉ាកហាយឡិនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ 2A 5013 មួយគ្រឿងក្នុងល្បឿន លឿនដូចហោះ ពីកើតទៅលិច តាមបណ្តោយផ្លូវលំ ក្នុងគោលបំណងទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវកោង ទំនងប្រហែលជាបើកបរល្បឿនលឿន ពេកបួងចង្កូតមិនទាន់ ក៏បុករះតូបជាងជួលជុលម៉ូតូ មួយកន្លែងធ្វើអំពីឈើ មានដំបូលប្រក់សង័្កសីខ្ទេច ហើយក៏បង្ហួសមក បុករបងដែកផ្ទះរបស់ពលរដ្ឋ ថែមមួយទៀតទើបរថយន្ត នោះជាប់គាំងទៅមុខលែងរួច ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!