ខឹងបង្កើតបាន កូនស្រី បុរសពិសពុល ចាក់សោរទាំង ម្ដាយនិងកូនស្រី ក្នុងបន្ទប់ទឹក អស់ ៣ឆ្នាំ
ឥណ្ឌា៖ នេះអាចជារឿង មួយដ៏គួរឲ្យហួសចិត្ដ ដែលបុរសជាប្ដីម្នាក់ បែរជាដាច់ចិត្ដ ចាក់សោរ ប្រពន្ធ និងកូនស្រី នៅក្នុងបន្ទប់ទឹក អស់ជាង ៣ឆ្នាំ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាប្ដីឈ្មោះ Rameshwar Rao អាយុ ៤០ឆ្នាំ ជាគណេយ្យករ ក្នុងទីក្រុង Chennai និងបាន ចាក់សោរ ប្រពន្ធ និងកូនស្រី ទុក ក្នុងបន្ទប់ទឹក បន្ទាប់ពី នារីជាប្រពន្ធ កើតបាន កូនស្រី ខុសពី ប្រាថ្នារបស់ប្ដី ដែលចង់បាន កូនប្រុសនោះ។ ដំបូងឡើយ នារី ជាប្រពន្ធ ឈ្មោះ Priyanka Rao អាយុ ៣២ឆ្នាំ បានពើបប្រទះថា ខ្លួនមានផ្ទៃពោះ តែនៅពេល ពិនិត្យ បែរជា ដឹងថា មានកូនស្រី ខណៈដែល ស្វាមីនាង ចង់បានកូនប្រុស ទើបភ្លាមៗ នាងត្រូវបាន ជំរុញឲ្យ ធ្វើ ការរំលូតកូន ពីសំណាក់ បុរសជាប្ដីនេះ តែម្ដង។ ទោះជាយ៉ាងណា នាងមិនព្រមធ្វើការ ទម្លាក់កូននោះទេ និងនាង បានបង្កើតកូនស្រីឈ្មោះ Pamesha តែប្ដីនាង បែរជាមានគំនុំ និងធ្វើការ សងសឹកនាង ដោយ ចាប់នាង រំលោភ ជាច្រើនដង រហូតធ្វើឲ្យនាង មានផ្ទៃពោះ និងបង្កើតបាន កូនប្រុសម្នាក់ទៀត។ រឿងរ៉ាវមិន ទាន់បញ្ចប់នោះទេ ដោយ បុរសជាប្ដីនេះ បានដាក់ច្រវ៉ាក់ នាង និងកូនស្រី នៅក្នុងបន្ទប់ទឹក អស់ ៣ឆ្នាំ នៅពេល ប្រទះឃើញថា អ្នកទាំងពីរ ចង់រត់ចេញពីផ្ទះ ហើយដោះលែង ម្ដងម្កាលប៉ុណ្ណោះ នៅពេលដែលចង់ ប្រើឲ្យធ្វើអ្វីមួយ។
រឿងរ៉ាវមួយនេះ បែកធ្លាយ នៅពេលដែលឪពុករបស់នាង Priyanka Rao និងមិត្ដភិក្ដក្រុមគ្រួសារ មកលេង ផ្ទះរបស់ប្ដី ប្រពន្ធមួយគូនេះ និងអ្វីដែលធ្វើឲ្យ គេខ្លោចចិត្ដជាខ្លាំងនោះ គឺ នារីរងគ្រោះទាំងពីរ (ម្ដាយ និងកូនស្រី ) បានទទួលទាន តែ បាយ បន្ដិចបន្ដួច ប៉ុណ្ណោះ និងសុខភាព ស្ថិតនៅក្នុង សភាពយ៉ាប់យឺន ដែលនាងជា កូនស្រី មានអាយុ ពិត ១០ឆ្នាំ តែស្ថានភាពពិត មើលទៅ ដូចក្មេងអាយុ ៣ឆ្នាំ ខណៈដែល កូនប្រុសនាង បង្កើតដូចគ្នានោះ បែរជា រស់នៅក្នុង ស្ថានភាពមួយ ដ៏ល្អបំផុត។
មកដល់ពេលនេះ ខាងប៉ូលីស គ្មានសិទ្ធចាប់ខ្លួន និងដាក់ទោស បុរសខាងលើនេះនោះទេ ដោយសារតែ នារីរងគ្រោះ (ប្រពន្ធ) ធ្វើការបដិសេធ មិនដាក់ ពាក្យ បណ្ដឹង ប្ដឹងអ្វីនោះទេ ខណៈដែល សកម្មភាពមួយនេះ អាចធ្វើឲ្យគេដឹងថា នាងមានគម្រោងការ ក្នុងការរស់នៅ ជាមួយនឹង ស្វាមី ដ៏ពិសពុលនេះ បន្ដទៀត៕
រូបភាព នារីរងគ្រោះ និងបុរសជាប្ដី
រូបភាព នៅក្នុងទីក្រុង Chennai
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!