ជិៈម៉ូតូដួល បាក់ឆ្អឹងជំនី និងបែកថ្លើម ស្លាប់ ពេលបញ្ជូន ដល់មន្ទីរពេទ្យ
កំពង់ឆ្នាំងៈនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ លោកគ្រូបង្រៀន ម្នាក់បាន រងរបួសធ្ងន់ និងបានស្លាប់ខណៈ ពេលដឹក ទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្ត ដោយសារជិៈម៉ូតូ ដួលដោយខ្លួនឯង របួសប្រអប់ជើង បាក់ឆ្អឹងជំនី២ និងបែកថ្លើម ។ហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូនេះបានកើតឡើង នៅផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ ក្រុងកំពង់ឆ្នាំង បានអោយដឹងថា បុរសរងគ្រោះ ជាគ្រូបង្រៀន មាន ឈ្មោះ សេង ចន្ថា អាយុ៥២ ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។
សាក្សីបានឃើញហេតុការណ៍បាននិយាយថា គេបានឃើញជនរងគ្រោះ បើកម៉ូតូ ក្នុងស្ថានភាពស្រវឹង តាមផ្លូវកា្រល កៅស៊ូក្នុងខេត្តពីត្បូង មកជើង គឺសំដៅមកផ្ទះនិងបានដឹងថា បានជិៈម៉ូតូដួលម្តងហើយ។ ក្រោយមកជនរងគ្រោះបានលើកម៉ូតូព្យាយាមជិៈមកផ្ទះជាបន្តទៀត ប៉ុន្តែពេលមក ដល់ជិតផ្ទះក៏ សា្រប់តែ បានដួលម្តងទៀត បណ្តាលអោយរងរបួសធ្ងន់ ភា្លមនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាល កំពង់ឆ្នាំង បានឃើញក៏បានជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យខេត្ត ប៉ុន្តែពេលដល់ មន្ទីរពេទ្យខេត្ត ជនរងគ្រោះបានដាច់ ខ្យល់ ស្លាប់បាត់ទៅហើយ។
ក្រោយពេលពិនិត្យសព ជនរងគ្រោះហើយនោះ មន្ត្រីជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារដួលម៉ូតូពិតមែនគឺ របួសប្រអប់ជើង បាក់ឆ្អឹងជំនី២ និងបែកថ្លើម ដោយសារដៃ ម៉ូតូដួល ជុងដើមទ្រូង ក្រោយពេលពិនិត្យសពជនរងគ្រោះហើយ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ អោយក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណីនៅសាលាបុណ្យភូមិកណ្តាល ក្បែរផ្ទះជនរងគ្រោះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!