ដឹកដៃចៅ ឆ្លងផ្លូវ ត្រូវរថយន្ត លុច្សស៊ីស របស់មន្ត្រីនគរបាល បុកដាច់ជា កំណាត់ៗ
បន្ទាយមានជ័យៈ លោកយាយវ័យ ជាង៦០ឆ្នាំ ម្នាក់បានដឹកដៃ ចៅស្រីឆ្លងផ្លូវ ត្រូវរថយន្ត លុច្សស៊ីស៤៧០បុក ពេញទំហឹងអូស ជាង១០០ម៉ែត្រ បណ្តាលឲ្យ ដាច់ជាបំណែកៗ ស្លាប់យ៉ាង អាណោចអធម ក្នុងថ្លុកឈាម ចំណែក រថយន្តធ្លាក់ទៅ ក្នុងប្រឡាយ ទៅមុខលែងរួច ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទី ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិវត្តថ្មីឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ អ្នកឃើញហេតុការណ៍ បាននិយាយថា រថយន្តលុចស៊ីស ៤៧០ បើកលឿនដូចហោះ ពីជើងទៅត្បូង ហើយ ក៏មកបុក លោកយាយ ដែលកំពុងដឹកដៃចៅ ដើរឆ្លងផ្លូវពេញ ទំហឹង រួចអូសជាង ១០០ម៉ែត្រ រហូតរថយន្ត ធ្លាក់ប្រឡាយទើបឈប់ ។
ប្រភពដដែលបានបង្ហើប អោយដឹងថា អ្នកបើកត្រូវបានឃាត់ខ្លួន ដោយមន្ត្រីនគរបាល ស្រុកមង្គលបូរី ខណៈដែលរថយន្ត កំពុងស្ថិតនៅ ក្នុងប្រឡាយ ។ មន្ត្រីនគរបាលម្នាក់ បានលួចខ្សឹបប្រាប់ថា អ្នកបើកបរមានឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ៣១ឆ្នាំ រស់ នៅឃុំ រការ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម មានតួនាទី ជានាយនគរបាល ជិះរថយន្តលុច្សស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-7689 ។
ជនគ្រោះជាយាយនិង ចៅត្រូវបានប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា មានឈ្មោះ ហម ឡាប ភេទស្រី អាយុ៦៧ឆ្នាំ ជាយាយ រស់នៅក្នុងភូមិ កើតហេតុ និងចៅស្រី ឈ្មោះ សាល នីតាអាយុ៥ឆ្នាំ។ ប្រជាពលរដ្ឋបានសំណូមពរ ឲ្យតុលាការ ធ្វើការដាក់ទោស ឲ្យធ្ងន់ធ្ងរ ដល់អ្នកបើកបរដែល បើកលឿន ហួសល្បឿនកំណត់ នៅចំណុចទីប្រជុំជន បុកហើយអូសជាង ១០០ម៉ែត្រ ទំនងព្យាយាមរត់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!