ការតាំងរូបសាសនា បែបវៀតណាម អត់ច្បាប់ ត្រូវក្រុមមន្ត្រី ចាត់ការ
ខេត្តសៀមរាប ៖ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត សហការជាមួយ អាជ្ញាធរ ស្រុកស្វាយលើ បានចុះទៅផ្អាក និងបង្គាប់ឱ្យ ធ្វើកិច្ចសន្យា បញ្ឈប់ការសាងសង់ រូបសំណាក តាមរចនាបថ សាសនាយួន ដែលមានរូប ព្រះនាងគង់ស៊ីអ៊ឹម ព្រះយូឡាយ និងគ្រឿងសក្ការៈ មួយចំនួនទៀត ដែលពួកគេ សាងសង់ឡើង ដោយមិនបាន សុំច្បាប់ពីអាជ្ញាធរ ។ ការចុះទៅបញ្ជា ឱ្យផ្អាកការសាងសង់នេះ ធ្វើឡើង កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ដែលមានចម្ងាយ ប្រមាណជាង ១០០គីឡូម៉ែត្រ ពីក្រុងសៀមរាប ស្ថិតនៅក្នុង ភូមិផ្ចឹកជ្រំ ឃុំកន្ទួត ស្រុកស្វាយលើ ។
តាមប្រភពពីពលរដ្ឋ បានឱ្យដឹងថា ការតាំងរូបសំណាក បដិមាតាមបែប សាសនាវៀតណាមនេះ ទើបតែកើតឡើង នៅឆ្នាំ២០១៥នេះ នៅភូមិផ្ចឹកជ្រំ ឃុំកន្ទួត ស្រុកស្វាយលើ បន្ទាប់ពីមាន វត្ដមានជនជាតិវៀតណាម មួយក្រុម បានមកតាំង ទីលំនៅ នៅទីនោះ កាលពីឆ្នាំ២០១២ កន្លងមក ។ ប្រភពបន្ដថា ការសាងសង់ និងតាំងរូបសំណាក បែបសាសនាវៀតណាម នោះ មិនមានច្បាប់ អនុញ្ញាតឡើយ ។
ប្រភពបន្ថែមថា កាលពីពេលថ្មីៗនេះ ជនជាតិវៀតណាម ពីរនាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ច ស្រុកស្វាយលើ ឃាត់ខ្លួន បន្ទាប់ពីរកឃើញថា មកស្នាក់នៅ ដោយមិនមាន ច្បាប់អនុញ្ញាត ពីអាជ្ញាធរ។ នៅថ្ងៃទី០១ មិថុនា មានក្រុមការងារ ចុះទៅពិនិត្យ នៅតំបន់នោះ ដើម្បីរកព័ត៌មាន ជាក់លាក់ ពីការតាំងរូបសំណាក សាសនា អត់ច្បាប់នេះ។
ជុំវិញ ករណីនេះដែរ លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ដ បានឱ្យដឹង នៅព្រឹកថ្ងៃទី០១ មិថុនាថា លោកបានឱ្យ ក្រុមការងារ មន្ទីរធម្មការ និងសាសនាខេត្ត សហការជាមួយ អាជ្ញាធរមូលដ្ឋាន ចុះទៅផ្អាកទីតាំង សាងសង់រូបសំណាក សាសនា នៅភូមិផ្ចឹកជ្រំ ឃុំកន្ទួត ស្រុកស្វាយលើ នោះហើយ ។ ក្រុមការងារ បានធ្វើកិច្ចសន្យា បញ្ឈប់ជា លាយល័ក្ខណ៍អក្សរ ពីម្ចាស់ ទីតាំង២នាក់ ប្តីប្រពន្ធ ដែលប្តីឈ្មោះ លី បៀន និងប្រពន្ធឈ្មោះ ជុំ ញ៉ាវ ជាជនជាតិ វៀតណាម ។
លោកប្រធានមន្ទីរបន្តថា អ្នកលួចសាងសង់ វត្តខុសច្បាប់នេះ ជាសង្ឃវៀតណាម ឈ្មោះ តាំង មិន ហើយសង្ឃអង្គនេះ មកត្រួតពិនិត្យ វត្តនេះក្នុងមួយខែម្តង ដោយមានជាងសំណង់ ចំនួន៦នាក់ ។ លោកបញ្ជាក់ថា ការសាងសង់វត្តនេះ គឺជារឿងខុសច្បាប់ ព្រោះពួកគេ មិនបានសុំច្បាប់ ត្រឹមត្រូវទៅអាជ្ញាធរ ហើយករណីនេះ លោកនឹងធ្វើរបាយការណ៍ ដាក់ជូនលោក អភិបាលខេត្ត ដើម្បី ធ្វើការត្រួតពិនិត្យ និងមានចំណាត់ការបន្ត ។
គួររំលឹកថា នាប៉ុន្មានឆ្នាំនេះ គេសង្កេតឃើញ មានសកម្មភាព ជនជាតិវៀតណាម សាងសង់ រូបសំណាក សាសនារបស់ពួកគេ ដោយគ្មានច្បាប់ទម្លាប់ ដូចជានៅលើ ភ្នំបូកគោ និងនៅកោះក្របី កណ្តាលសមុទ្រ ក្នុងខេត្តកោះកុង ជាដើម ហើយពេលនេះ ធ្លាក់មកដល់ ខេត្តសៀមរាប ម្តង ។
លោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ភឿង សកុណា ត្រូវបានវិទ្យុផ្សាយ ជាខេមរភាសាមួយ ដកស្រង់ប្រសាសន៍ថា ក្រសួងវប្បធម៌ នឹងសហការជាមួយ ក្រសួងអប់រំ ក្រសួងទេសចរណ៍ ក្រសួងធម្មការ ជាដើម ដើម្បីចុះស្រាវជ្រាវ បន្ថែមលើបញ្ហានេះ ។ បើវៀតណាម ដាក់តាំងរូបបដិមា ដោយចិត្តឯង ដោយមិនមានការ អនុញ្ញាតពីអាជ្ញាធរទេ នោះនឹងចាត់វិធានការ ដូចនៅខេត្តកោះកុង ដែលដុតចោល ។ លោកជំទាវបញ្ជាក់ថា នៅខេត្តកោះកុង ឃើញ លោក ទៀ វិញ មើលទៅដូចជា អត់មានការអនុញ្ញាតអីទេ ដូច្នេះយើងត្រូវមើល តាមផ្លូវច្បាប់ បើសិនកិច្ចការ ឆ្លងកាត់តាមអាជ្ញាធរ សមត្ថកិច្ចដែលពាក់ព័ន្ធ អនុញ្ញាត អុីចឹងគេមាន នីតិវិធីរបស់គេ ប៉ុន្តែបើធ្វើដោយចិត្តឯង អត់មានការអនុញ្ញាត អីទេ នោះគឺខុសច្បាប់ហើយ ។
បើតាមអាជ្ញាធរ ស្រុកស្វាយលើ បានអះអាងថា មានជនជាតិវៀតណាម ប្រមាណ១០០គ្រួសារ ចូលទៅតាំងទីលំនៅ ក្នុងភូមិផ្ចឹកជ្រំ ឃុំកន្ទួត ស្រុកស្វាយលើ និងបានសាងសង់វិហារ និងតាំងរូបបដិមា បែបជំនឿសាសនា វៀតណាម នៅក្នុងស្រុកនេះ ខណៈប្រជាពលរដ្ឋខ្មែរ នៅទីនោះ មានត្រឹមតែ ៧០គ្រួសារប៉ុណ្ណោះ ។
កាលពី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ អង្គការលីកាដូ រកឃើញជនជាតិវៀតណាម យករូបបដិមា បែបសាសនា របស់ពួកគេ រួមមាន ព្រះនាងគង់ស៊ីអ៊ឹម រូបព្រះពុទ្ធ លោកតាចិន និងរូបថតហូជីមិញ ដាក់នៅក្រោម ល្អាងថ្មជាង១០ និងរៀបដុំថ្ម ជាផ្នូរប្រមាណជិត២០ តំណាងឱ្យវីរបុរស របស់ពួកគេ លើភ្នំបូកគោ ខេត្តកំពត ចំនួនពីរកន្លែង គឺនៅតំបន់ វាលស្រែប្រាំរយ និងតំបន់ប្រវាំងកូន សម្រាប់គោរពបូជា និងធ្វើសមាធិ តែបញ្ហានោះ បានស្ងប់ស្ងាត់ ហើយនាពេលនេះ ។
ដោយឡែក នៅខេត្តកោះកុង កាលពីដើមខែមេសា ឆ្នាំ២០១៥ មេបញ្ជាការ កងទ័ពជើងទឹក លោក ទៀ វិញ បានសហការ ជាមួយកម្លាំងចម្រុះ របស់ខេត្តកោះកុង ដុតបំផ្លាញរូបសំណាក ព្រះនាងគង់ស៊ីអុីម និងកន្លែង ធ្វើសមាធិមួយចំនួនទៀត នៅឃុំកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលសមត្ថកិច្ច អះអាងថា ជនជាតិវៀតណាម បានមកធ្វើសមាធិ នៅទីនោះ ដោយខុសច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!