មនុស្សរាប់ពាន់នាក់ នាំគ្នាកាន់ទុក្ខ អ្នកពន្លត់ អគ្គីភ័យដែល លះបង់ជីវិត របស់ខ្លួន ជួយក្មេងស្រី អាយុ២ឆ្នាំ

 
 

ចិន៖ កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ បណ្តាញអ៊ិនធើណេត ជាច្រើននាក់ នៅក្នុងប្រទេស ចិន បាននាំគ្នា សម្តែងភាពសោកស្តាយ និងធ្វើការកាន់ទុក្ខ ទៅដល់អ្នក ពន្លត់អគ្គីភ័យ ដ៏ក្លាហានម្នាក់ ដែលបាន ពលីជីវិត របស់ខ្លួននៅក្នុង បេសកកម្ម ជួយសង្រ្គោះ ក្មេងស្រីតូចម្នាក់ ពីអគារដែល កំពុងមានភ្លើងឆេះ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា វីរបុរសដ៏ ក្លាហានម្នាក់នោះ មានឈ្មោះថា Yang Kezhang វ័យ២៧ឆ្នាំ បានពលីជីវិត ក្នុងអំឡុងពេល ដែលរូបគេ ព្យាយាមជួយសង្រ្គោះ កុមារីអាយុ ២ឆ្នាំម្នាក់ ចេញពីអគារ ដែលកំពុងមាន ភ្លើងឆេះសន្ធោសន្ធៅ មួយនៅក្នុង តំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេស ចិន កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ។

ផ្អែកលើរបាយការណ៍ បានបញ្ជាក់ ឲ្យដឹងថា មូលហេតុដែល ធ្វើឲ្យគាត់ ស្លាប់បែបនេះ គឺកើតមាន ឡើងបន្ទាប់ពី រូបគាត់បាន នាំក្មេងស្រីម្នាក់នោះ ចេញពីផ្ទះនៅ ក្នុងអគារដែល កំពុងតែមាន ភ្លើងឆេះ ហើយស្រាប់តែគាត់ រអិលជើង ធ្លាក់ពីជាន់ទី ៥ មកជាមួយ នឹងក្មេងស្រី មកតែម្តង។

តែយ៉ាងណាមិញ ពេលដែលធ្លាក់ មកដីនោះរូបគាត់ បានអោបក្មេងស្រី ជាប់នឹងដើមទ្រូង របស់ខ្លួន ដែលបានធ្វើឲ្យ នាងរងរបួស តែបន្តិចបន្តួច ប៉ុណ្ណោះ ស្របពេលដែល គាត់ត្រូវបាន បាត់បង់ជីវិត ក្នុងហេតុការណ៍ មួយនេះ។

គួរបញ្ជាក់ផងដែរថា ដំណឹងមួយនេះ បានធ្វើឲ្យ ប្រជាជនចិន រាប់ពាន់នាក់ ជាពិសេសអ្នក និយមប្រើប្រាស់ បណ្តាញសង្គម នាំគ្នាបង្ហាញពី ក្តីទុក្ខសោក ព្រមទាំងចូលរួម រំលែកទុក្ខ ទៅដល់ក្រុម គ្រួសាររបស់ អ្នកពន្លត់អគ្គីភ័យ ម្នាក់នេះ ដែលត្រូវបាន គេចាត់ទុកថា ជាវីរបុរសម្នាក់៕


រូបថតរបស់ អ្នកពន្លត់អគ្គីភ័យ ដ៏ក្លាហានម្នាក់នោះ

ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម