លួចនាំចូលប្រភេទត្រីហាមឃាត់ពីស្រុកយួន ខណៈប្រាប់ថាគ្រាន់តែដឹកឆ្លងកាត់តែប៉ុណ្ណោះ
ខេត្តតាកែវ ៖ មានក្រុមហ៊ុនចំនួន៣ កំពុងតែមមារញឹក យ៉ាងខ្លាំង ក្នុងការនាំចូល ត្រីចញ្ចឹម គ្រប់ប្រភេទ ពីស្រុកយួន ចូលមកតាម ច្រកទ្វារភ្នំដិន ក្នុងស្រុកគិរីវង់ ខណៈដែលគដឹងថា ក្នុងមួយយប់ មានចំនួនរាប់សិបតោន ទាំងស្របច្បាប់ និងអត់ច្បាប់ ផងដែរ ។
ប្រភពបានឱ្យដឹងថា ក្រុមហ៊ុនមួយ មានច្បាប់មួយ ពីនាយកដ្ឋាន ជលផល អនុញ្ញាតឱ្យនាំចូល ត្រីស មានត្រីក្រាញ់ ស្រីឆ្ពិន ត្រីអណ្តែង ត្រីប្រា តែគេដឹងថា ក្រុមហ៊ុននេះ បានលួចបង្កប់ត្រីរ៉ស់ ត្រីឆ្តោ ដឹកចូលទៅលក់ ចែកចាយ នៅតាមផ្សារ នានាក្នុងខេត្ត និងរាជធានីភ្នំពេញ ជារៀងរាល់យប់ ។ លើសពីនេះទៀត ក្នុងពែកមី អនុញ្ញាតឱ្យដឹក ត្រឹមតែ២០តោនទេ ក្នុងមួួយយប់ តែក្រុមហ៊ុននេះ ដឹកចូលរហូត ដល់៣០-៤០តោន ឯណោះ ដែលករណីនេះ កើតឡើងជាយូរណាស់ មកហើយ ។
ពាក់ព័ន្ធទៅនឹង ករណីខាងលើនេះ លោកសៅ កុសល នាយខណ្ឌរដ្ឋបាល ជលផលខេត្តតាកែវ បានឱ្យកោះសន្តិភាព ដឹងតាមទូរស័ព្ទថា ក្រុមហ៊ុនដែលកំពុង មានច្បាប់អនុញ្ញាត នាំត្រីចិញ្ចឹម ចូលមកពីស្រុកយួន រាល់យប់ គឺមានចំនួន៣ តែលោកឮថា នៅសល់តែ ២ក្រុមហ៊ុនប៉ុណ្ណោះ គឺក្រុមហ៊ុន សុវណ្ណារី និងក្រុមហ៊ុន លោកវណ្ណ ។
ប្រភពបន្តថា លោកក៏ទទួលស្គាល់ថា ក្រុមហ៊ុនទាំងនេះ បានលួចនាំចូល ត្រីហាមឃាត់ដែរ ខណៈដែលគេ ប្រាប់គាត់ថា គ្រាន់តែ ដឹកឆ្លងកាត់ តែប៉ុណ្ណោះ គឺយកទៅលក់ នៅស្រុកថៃទេ បច្ចុប្បន្នលោកនឹង ចុះស្រាវជ្រាវ ផងដែរ លើបញ្ហានេះ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!